adverise with khmeread Leicester city v arsenal premier league

Arsene Wenger ថាមិនមែនមិនចង់ទិញកីឡាករទេ បើគាត់រកឃើញកីឡាករចង់បាន គាត់អាចចំណាយដល់ទៅ ៣០០ លានផោនឯណោះ

    Arsene Wenger ជាថ្មីម្តងទៀតបានការពារគោលជំហរក្នុងការដោះដូរកីឡាកររបស់គាត់ ខណៈដែលប្រិយមិត្តកំពុងខឹងសម្បាររបស់កាំភ្លើងធំ Arsenal បានស្នើឱ្យគាត់ធ្វើរឿងមួយចំនួនដើម្បីនាំចូលកីឡាករថ្មីមកកាន់ក្លឹប។

    កាំភ្លើងធំបានបញ្ចប់ការប្រកួតត្រឹម​ ០-០ នៅឯផ្ទះរបស់ម្ចាស់ជើងឯកលីកកញ្ជោង Leicester យប់មិញដែលពួកគេនៅតែមិនទាន់ស្គាល់រសជាតិឈ្នះ បន្ទាប់ពីការប្រកួត Premier League ដំណើរការបានចំនួនពីរសប្តាហ៍ ដែលនាំឱ្យអ្នកគាំទ្រប្រកាសការសម្រេចចិត្តរបស់ពួកគេឱ្យ Wenger ចំណាយប្រាក់។

     ទោះជាយ៉ាងណាក្តីអ្នកចាត់ការសញ្ជាតិបារាំងរូបនេះក៏បាននាំចូលកីឡាករមិនសូវឮឈ្មោះពីរនាក់ថ្មីផងដែរក្នុងទីផ្សាររដូវក្តៅនេះ ដូចជា Rob Holding មកពី Bolton និង Granit Xhaka ពី Borussia Monchengladbach ប៉ុន្តែបានបរាជ័យទៅលើតារាឆ្នើមរបស់កញ្ជ្រោង Jamie Vardy ដែលបានបដិសេធការផ្ទេររបស់គាត់។

    គាត់បានបង្ហាញការខឹងសម្បារចំពោះការដែលគេនាំគ្នានិយាយពីបញ្ហាដោះដូរកីឡាករ ក្រោយការប្រកួតបញ្ចប់យប់ថ្ងៃសៅរ៍ ហើយបានទទូចថាគាត់មិនបានស្ទាក់ស្ទើរក្នុងការចំណាយធំនោះឡើយ ខណៈដែល Arsenal ព្យាយាមដណ្តើមពានជាលើកដំបូងចាប់តាំងពីឆ្នាំ ២០០៤ មក ប៉ុន្តែនឹងមិនខ្ជះខ្ជាយលុយដោយសារតែវាទេ។

    Wenger បានបញ្ជាក់ទៅអ្នកសារព័ត៌មានថា "ហេតុអ្វីអ្នកនិយាយថាខ្ញុំស្ទាក់ស្ទើរ? ប្រសិនបើខ្ញុំទិញអ្នកថ្ងៃស្អែកសម្រាប់តម្លៃ ៤៥លានផោន ខ្ញុំត្រូវចំណាយ ៤៥លានផោន ហើយខ្ញុំនឹងធ្វើបានយ៉ាងល្អ ដោយសារតែខ្ញុំនឹងបានស្តាប់អ្នក ប៉ុន្តែការចំណាយប្រាក់ក្នុងខ្លួនផ្ទាល់គឺមិនមែនជាគុណភាពមួយនោះឡើយ។ ចំណាយលុយទិញកីឡាករកំពូលម្នាក់គឺខុសគ្នា ហើយយើងរៀបចំខ្លួនជាស្រេចដើម្បីធ្វើវា។ ខ្ញុំគ្រាន់តែចង់និយាយថា ខ្ញុំនឹងចំណាយលុយ ៣០០លានផោន ប្រសិនបើខ្ញុំស្វែងរកបានកីឡាករ និងមានលុយ ៣០០លានផោនក្នុងដៃ"៕

ប្រភព៖ mirror

 

adverise with khmeread

មតិយោបល់