Gianluigi Buffon និយាយថា ឱ្យជឿសំដីគាត់ចុះ Paul Pogba នឹងបង្ហាញភាពអស្ចារ្យបំផុតនៅ Premier League

    អ្នកចាំទី Gianluigi Buffon បានចេញមកនិយាយរឿងមួយចំនួនអំពី Paul Pogba ហើយបានប្រាប់ទៅកាន់បិសាចក្រហម Manchester United ថា អ្នកទទួលបានកីឡាករដ៏ពិសេសម្នាក់ និងជាមិត្តរួមក្រុមដព៏ពិសេសម្នាក់ផងដែរ។

    វីរបុរសសេះបង្កង់ Juventus រូបនេះធ្លាប់ធ្វើជាប្រធានក្រុមរបស់ Pogba ក្នុងទីក្រុងតួរីន ហើយបានសង្កេតការវិវត្តន៍របស់គាត់ចាប់តាំងពីការធ្វើដំណើរមកដល់ក្នុងប្រទេសអ៊ីតាលីពីទឹកដី Old Trafford កាលដែលគាត់នៅវ័យជំទង់ក្នុងឆ្នាំ ២០១២។

    ខ្សែបម្រើកណ្តាលរូបនេះបានមកដល់ Serie A ជាមួយនឹងកេរ្តិ៍ឈ្មោះមិនទាន់ល្បីទេ បន្ទាប់ពីចាកចេញពីបិសាចក្រម ពេលដែលកុងត្រារបស់គាត់ជាមួយបិសាចក្រហមត្រូវផុតកំណត់ និងត្រូវបានចោទប្រកាន់ដោយ Sir Alex Ferguson ថា "មិនបានបង្ហាញការគោរព" ចំពោះក្លឹប។

    ប៉ុន្តែ Buffon ទទូចថា គាត់បានវិវឌ្ឍន៍ទៅជាកីឡាករអាជីពលំដាប់កំពូលពិតប្រាកដម្នាក់ចាប់តាំងពីពេលនោះមក ដែលឥឡូវបានក្លាយជាកីឡាករល្អបំផុតមួយរូបក្នុងពិភពលោក។

    Buffon បានបញ្ជាក់ទៅកាន់អ្នកសារព័ត៌មានថា "វា​អាច​ទៅរួច។ ជាមួយនឹងសំណាងវាគឺអាចទៅរួច។ ក្មេងប្រុសម្នាក់នេះគឺអ្នកចម្បាំងដ៏ខ្លាំងក្លាម្នាក់នៅលើទីលាន ប៉ុន្តែគាត់ក៏មានទេព្យកោសល្យខ្លាំងណាស់ដែរ"។

    គាត់បានបន្តទៀតថា "ការគ្រប់គ្រង់បាល់របស់គាត់ និងវិធីដែលគាត់អាចផ្លាស់ប្តូរយ៉ាងលឿនពីការការពារទៅប្រយុទ្ធគឺពិសេស ហើយសម្រាប់ពួកយើងវាពិតជាឈឺចាប់ដែលបាត់បង់គាត់។ ប៉ុន្តែជាការពិត ការសម្រេចចិត្តគឺនៅលើនាយក មិនមែនលើកីឡាករទេ។ ហើយគាត់នឹងបង្ហាញភាពអស្ចារ្យនៅទីនោះ”៕

ប្រភព៖ mirror

Real madrid cf v juventus uefa champions league semi final
adverise with khmeread
Loading ad ...