adverise with khmeread Unnamed %281%29

យុវជនម្នាក់មកពីខាងក្រៅចងកសម្លាប់ខ្លួននៅក្រសួងវប្បធម៌

    ភ្នំពេញ​ ៖​ មានករណីយុវជនម្នាក់ជាមនុស្សមកពីក្រៅក្រសួងបានចងកសម្លាប់ខ្លួន​ ហើយហេតុ​ការណ៍នេះត្រូវគេដឹងនៅព្រឹកថ្ងៃ២១ សីហា ឆ្នាំ២០១៦​ នៅអាគារក​ ជាន់ទី២ទីស្តីការក្រសួងវប្បធម៌ និងវិចិត្រសិល្បៈស្ថិតនៅផ្លូវព្រះនរោត្តម​ ក្រុម៦៤​ ភូមិ១០​ សង្កាត់ទន្លេបាសាក់​ ខណ្ឌចំការមន។

    ប្រភពបានឱ្យដឹងថា​ រហូតមកដល់ល្ងាចថ្ងៃដដែលនេះសពនៅមិនស្គាល់អត្តសញ្ញាណ​ ភេទប្រុស អាយុប្រហែល២០ឆ្នាំ​ ស្លៀកខោខូវប៊យខៀវអាវដៃវែងក្រឡាការ៉ូ​ ដោះទៅធ្វើជាខ្សែចំណងសម្រាប់ចងកសម្លាប់ខ្លួ​ន​។ យុវជនរូបនេះពុំមែនជាមន្ត្រី​ រាជការ​ ធ្វើការនៅក្រសួងវប្បធម៌ឡើយ​។បើតាមការសន្និដ្ឋានរបស់សមត្ថកិច្ចអាចជាកម្មករដែលមកធ្វើការសំណង់នៅក្បែរនោះ​។

    ប្រភពបន្តថា​ នៅម៉ោងកើតហេតុខាងលើលោកស្រីឈ្មោះ កាយ ភារ៉ា បុគ្គលិកក្រសួង បាន​មកបោះសំអាតអនាម័យតាមកាំជណ្តើរទាំងពីរជាន់ក្រោមរហូត​ ដល់ជាន់ទី២​ ស្រាប់តែឃើញ​ដានជើងមនុស្ស ក៏ចុះមកក្រោមវិញស្រែកហៅសន្តិសុខឱ្យជួយមកមើលទើបដឹងថាមានមនុស្សចងកស្លាប់បាត់ហើយ​។

    បើតាមកាសន្និដ្ឋានរបស់សមត្ថកិច្ចពិតជាករណីធ្វើអត្តឃាតដោយចងកប្រាកដមែន​ ហើយ​ប្រគល់សពឱ្យអាជ្ញាធរសង្កាត់ចាត់ចែងបូជា​៕

adverise with khmeread

មតិយោបល់