adverise with khmeread Unnamed

ចាប់អ្នកញៀនល្បែងជល់មាន់៨នាក់និងអ្នកកាសែតម្នាក់

    ភ្នំពេញ​ ៖​ កម្លាំងប៉ូលិសបានចុះបង្ក្រាបទីតាំងជល់មាន់មួយកន្លែង ចាប់ខ្លួនមនុស្ស៩នាក់ ក្នុងនោះមានអ្នកកាសែតម្នាក់ និងដកហូតមាន់មួយក្បាល នៅថ្ងៃទី២១ ខែសីហា ឆ្នាំ២០១៦ នេះ នៅទីតាំងជល់មាន់មួយកន្លែង ស្ថិតនៅក្នុងដីឡូត៍ ភូមិត្រពាំងថ្លឹង សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ​។

    ប៉ូលិសនិយាយថា​ កម្លាំងប៉ូលិសព្រហ្មទណ្ឌខណ្ឌពោធិ៍សែនជ័យ បានធ្វើការឃាត់ខ្លួនមនុស្ស៩នាក់ ក្នុងនោះមានអ្នកកាសែតម្នាក់នៅអង្គភាព "កម្ពុជាជោគជ័យ "​ ព្រមទាំងដកហូតមាន់មួយក្បាល ម៉ូតូ១គ្រឿង និងសម្ភារៈមួយចំនួនទៀត។

    លោក គិន វណ្ណៈ អធិការរងប៉ូលិសខណ្ឌដែលដឹកនាំកម្លាំងចុះបង្ក្រាបវង់ល្បែងមួយនេះ បានឱ្យដឹងថា ក្រោយទទួលព័ត៌មានស្តីទីតាំងល្បែងជល់មាន់ខាងលើនេះ កម្លាំងរបស់លោកក្រោមការបញ្ជាផ្ទាល់ពីលោក យឹម សារ៉ាន់ អធិការខណ្ឌបានចុះទៅបង្ក្រាបជាក់ស្តែង។ ហើយពេលចុះនោះ អ្នកញៀនល្បែងជាច្រើននាក់ បាននាំគ្នារត់ព្រោងព្រាត ប៉ុន្តែមនុស្ស៩នាក់រត់មិនរួចក៏ត្រូវចាប់ខ្លួនតែម្តង។

    សម្រាប់មនុស្សទាំង៩នាក់នេះ ត្រូវបានយកមកសួរនាំនៅអធិការដ្ឋានប៉ូលិសខណ្ឌដើម្បីរង់ចាំការសួរនាំ និងចាត់ការបន្តទៀត​៕
 

adverise with khmeread

មតិយោបល់