adverise with khmeread Article 1317402 0b76c490000005dc 702 468x286

ថ្ងៃ​ស៊យ​ផុត​លេខ​!

​    ​ខ្ញុំ​បាន​អង្គុយ​នៅ​បា​រមួយ​ហើយ​សម្លឹង​មិន​ដាក់​ភ្នែក​ទៅលើ​កែវស្រា​របស់ខ្ញុំ រួច​ស្រាប់​តែមាន​អ្នកជិះ​កង់​ពូកែ​រករឿង​ម្នាក់​មកឈរ​ក្បែរ​ខ្ញុំ ហើយ​ចាប់យក​កែវស្រា​របស់ខ្ញុំ រួច​ផឹក​វា​ដាច់​ផឹង​តែម្តង​។ 

​    ​ខណៈដែល​ខ្ញុំ​យំ​ស្រក់​ទឹកភ្នែក បុរស​ម្នាក់​នោះបាន​និយាយ​សំឡុត​ខ្ញុំ​ថា "​ល្អ គ្រាន់តែ​ផឹក​របស់​ឯង​មួយ​កែវ ឯង​ចង់​ធ្វើ​អីយើ​ង​?"​។ អ្នកជិះ​កង់​រូបនោះ​បន្តទៀតថា "​ចូលមក​អានាង​។ យើង​មិន​គិតថា​ឯង​កំពុង​យំ​នោះទេ កុំ​ធ្វើ​ពុធ ចូលមក​។ យើង​មិនចេះ​ទ្រាំ​នឹង​បុរស​ណា​ដែល​ចេះ​យំ​នោះទេ​"​។ 

​    ​ខ្ញុំ​បាន​និយាយ​ទៅ​បុរស​នោះ​វិញ​ថា "​នេះ​គឺជា​ថ្ងៃ​ស៊យ​បំផុត​ក្នុង​ជីវិត​របស់ខ្ញុំ​។ ខ្ញុំ​ជា​មនុស្ស​បរាជ័យ​ទាំងស្រុង​។ ខ្ញុំ​ទៅ​ប្រជុំ​យឺត មេ​ក៏​ដេញ​ចោល​។ នៅពេល​ខ្ញុំ​ទៅ​កន្លែង​ទុក​ឡាន ចោរ​ក៏​លួច​ឡាន​ខ្ញុំ​បាត់​ទៀត ហើយ​ខ្ញុំ​ក៏​គ្មាន​ធានារ៉ាប់រង​រថយន្ត​នោះដែរ​។ ខ្ញុំ​ភ្លេច​កាបូប​លុយ​នៅលើ​ឡាន​តាក់ស៊ី​ដែល​ខ្ញុំ​ជិះ​មក​ទីនេះ​។ ខ្ញុំ​បានឃើញ​មិត្តស្រី​ខ្ញុំ​ដេក​ជាមួយ​អ្នក​ថែ​សួន ហើយ​បន្ទាប់មក​នៅ​សុខៗ​ឆ្កែ​ក៏​ស្ទុះ​មក​ខាំ​ខ្ញុំ​ថែមទៀត​"​។ 

​    ​"​ខ្ញុំ​មក​បា​រនេះ​ដើម្បី​បញ្ចប់​រឿងរ៉ាវ​គ្រប់យ៉ាង ខ្ញុំ​ទិញ​ស្រា​មួយ​កែវ ហើយ​ដាក់​ថ្នាំពុល​រង់ចាំ​ឱ្យ​វារ​លាយ​ចូលគ្នា​សព្វ​សិន​ទើប​សម្រេចចិត្ត​ផឹក​វា ស្រាប់តែ​មនុស្ស​ចង្រៃ​ឯង​នេះ​បង្ហាញមុខ រួច​ផឹក​វា​អស់រលីង​! ប៉ុន្តែ​មូលហេតុ​ដែល​ខ្ញុំ​យំ​គឺ​ដោយសារតែ​រឿង​ទាំងអស់​នេះឯង ចុះ​ឯង​វិញ​មានទុក្ខ​អ្វី​ដែរ​បែរជា​មក​ផឹក​ថ្នាំពុល​របស់ខ្ញុំ​?"៕

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់