adverise with khmeread Unnamed %285%29

រន្ធត់ណាស់! ឡានដឹកដែកកិនក្បាលបុរសម្នាក់ខ្ទេចបែកខួរ

    កណ្តាល​ ៖​ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើងនាថ្ងៃទី២១ សីហា​ ២០១៦​ វេលាម៉ោង៥ល្ងាច នៅចំណុចបណ្តោយផ្លូវជាតិលេខ១ ត្រង់ចន្លោះគីឡូម៉ែត្រលេខ២៦-​២៧​ (ភ្នំពេញអ្នកលឿង) ក្នុងភូមិស្តៅកន្លែង៤ ឃុំដីឥដ្ឋ ស្រុកកៀនស្វាយ ខេត្តកណ្តាល។

    ប៉ូលិសនិយាយថា​ ជនរងគ្រោះដែលស្លាប់ឈ្មោះ កែម សុខលាង ភេទប្រុសអាយុ២៩ឆ្នាំ (ខ្មែរ) មានទីលំនៅភូមិស្តៅកន្លែង២ ឃុំដីឥដ្ឋ ស្រុកកៀនស្វាយ ខេត្តកណ្តាល មុខរបរកម្មករជិះម៉ូតូ០១គ្រឿងម៉ាក HONDA C125 ពណ៌ខ្មៅ ស៊េរី2016 ពាក់ស្លាកលេខភ្នំពេញ 1FW-5013។​ ចំណែកភាគីរថយន្តបង្កធុនធំ សណ្តោងរ៉ឺម៉ក់ (ផ្ទុកដែក) ពណ៌ស ពាក់ស្លាកលេខ កំពង់ធំ 3A-1569 អ្នកបើកបរគេចខ្លួន។

    ប៉ូលិសបន្តថា​ នៅថ្ងៃខែឆ្នាំវេលាម៉ោងកើតហេតុជនរងគ្រោះបានជិះម៉ូតូ០១គ្រឿងខាងលើ ក្នុងទិសដៅភ្នំពេញ អ្នកលឿង ក្នុងល្បឿនលឿន។ 



    ពេលជិះដល់ចំណុចកើតហេតុ ម៉ូតូជនរងគ្រោះ ក៏បានជ្រុលជួបនឹងរថយន្ត០១គ្រឿងទៀត មិនចាំម៉ាក់ជាន់ហ្វ្រាំងម៉ូតូ បណ្តាលឱ្យដួលត្រូវរថយន្តបើកក្នុងទិសដៅបញ្ច្រាស់ កិនចំក្បាល ជនរងគ្រោះបែកក្បាលស្លាប់តែម្តង។ បន្ទាប់មកអ្នកបើកបររថយន្តបង្កបានរត់គេចខ្លួនបាត់បន្សល់ទុករថយន្តនៅកន្លែងកើតហេតុ។

    ក្រោយពីទទួលបានព័ត៌មានកម្លាំងប៉ូលិសប៉ុស្តិ៍ បានចុះដល់កន្លែងកើតហេតុ សហការជាមួយកម្លាំងមន្ត្រីជំនាញ ធ្វើការវាស់វែង និងបន្តចាត់ការតាមនីតិវីធី៕

adverise with khmeread

មតិយោបល់