adverise with khmeread Unnamed

ប៉េអឹមឃាត់ខ្លួនយុវជនម្នាក់ សង្ស័យជាប់ពាក់ព័ន្ធជាមួយសារធាតុញៀន

    ព្រៃវែង​ ៖​ កម្លាំងកងរាជអាវុធហត្ថស្រុកពាមរក៌ បានធ្វើការឃាត់ខ្លួនយុវជនម្នាក់ សង្ស័យជាប់ពាក់ព័ន្ធជាមួយសារធាតុញៀន ស្ថិតនៅចំណុចភូមិចាក់ខ្លាញ់ ឃុំពាមរក៍ ស្រុកពាមរក៌ ខេត្តព្រៃវែងនៅវេលាម៉ោង១៦ និង១៥នាទី ល្ងាចថ្ងៃទី២០ ខែសីហា ឆ្នាំ២០១៦។

    មន្ត្រីអាវុធហត្ថខេត្តព្រៃវែង បានឱ្យដឹងថា ជនសង្ស័យដែលត្រូវកម្លាំងកងរាជអាវុធហត្ថធ្វើការឃាត់ខ្លួន នោះមានឈ្មោះ ចាន់ សុវណ្ណារ៉ូ ភេទប្រុស អាយុ១៦ឆ្នាំ រស់នៅភូមិបាទី ឃុំពាមរក៌ ស្រុកពាមរក៌ ខេត្តព្រៃវែង។

    ប្រតិបត្តិការនេះ​ សមត្ថកិច្ចចាប់យកវត្ថុតាង មួយចំនួនពីជនសង្ស័យរួមមាន ១. ថ្នាំញៀនប្រភេទម៉ាទឹកកកចំនួន ០២កញ្ចប់ និង២. ម៉ូតូ ចំនួន០១គ្រឿងជិះធ្វើសកម្មភាព​។

    បច្ចុប្បន្នជនសង្ស័យ និងវត្ថុតាង ត្រូវបានបញ្ជូនទៅការិយាល័យប្រឆាំងបទល្មើសគ្រឿងញៀន កងរាជអាវុធហត្ថខេត្តព្រៃវែង ដើម្បីសាកសួរព័ត៌មានបន្ថែម និងកសាងសំណុំរឿង ចាត់ការបន្តតាមនីតិវិធី៕


 

adverise with khmeread

មតិយោបល់