adverise with khmeread Unnamed %281%29

បញ្ជូនបុរសម្នាក់ដាក់គុកបន្ទាប់ពីតុលាការចោទពីបទលួច

    កំពង់ចាម​ ៖​ លោក អ៊ុំ ចាន់ថុល ចៅក្រមស៊ើបសួរសាលាដំបូងខេត្តកំពង់ចាម ចេញដីការបង្គាប់ឱ្យឃុំខ្លួនលេខ៥០២ ចុះថ្ងៃទី២១ ខែសីហា ឆ្នាំ២០១៦ សម្រេចឱ្យឃុំខ្លួនជនជាបចោទចំនួនម្នាក់ពីបទលួច ហើយបញ្ជូនទៅដាក់ពន្ធនាគាររួចហើយ​។

    ប៉ូលិសនិយាយថា​ ជនជាប់ចោទឈ្មោះ ប៊ិន ប៉ាន់និត ភេទប្រុស អាយុ៣៧ឆ្នាំ ជាតិខ្មែរ មុខរបរ កម្មករសំណង់ ទីលំនៅភូមិថ្មី (ខ) ឃុំរការគយស្រុកកងមាស ខេត្តកំពង់ចាម​ ធ្លាប់ជាប់ពន្ធនាគារ២លើកមកហើយ​។

    ប៉ូលិសបន្តថា​ នៅថ្ងៃទី១៩ ខែសីហា ឆ្នាំ២០១៦ កម្លាំងរបស់កម្លាំងរបស់អធិការដ្ឋានប៉ូលិសស្រុកកងមាស បង្ក្រាបករណីលួច១ករណី នៅចំណុចភូមិថ្មី(ខ)ឃុំរកាគយ ស្រុកកងមាសខេត្តកំពង់ចាម។

    បច្ចុប្បន្នជនជាប់ចោទ ត្រូវបានសមត្ថកិច្ចបញ្ជូនទៅឃុំខ្លួននៅពន្ធនាគារខេត្តកំពង់ចាមរួចរាល់ហើយនៅថ្ងៃទី២១ ខែសីហា ឆ្នាំ២០១៦ទៅតាមប្បញ្ញត្តិច្បាប់មាត្រា ៣៥៣ និង៣៥៦ នៃក្រមព្រហ្មទណ្ឌ៕

adverise with khmeread

មតិយោបល់