adverise with khmeread Unnamed %282%29

ផ្ទះអ្នកស្រុកមួយខ្នងនៅប៉ោយប៉ែតត្រូវភ្លើងឆេះម៉ដ្ឋ

    បន្ទាយមានជ័យ ៖ យោងតាមរបាយការណ៍របស់កងរាជអាវុធហត្ថក្រុងប៉ោយប៉ែត បានឱ្យដឹងថា នៅវេលាម៉ោង៨ និង៣០នាទីយប់ ថ្ងៃទី២០ ខែសីហា ឆ្នាំ២០១៦ មានករណីភ្លើងឆេះផ្ទះមួយខ្នង​ នៅភូមិនិមិត្ត៤ សង្កាត់និមិត្ត  ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។

    លោកវរៈសេនីយ៍ត្រី ជា ដា មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែតបានឱ្យដឹងថា ម្ចាស់ផ្ទះឈ្មោះ ហែម អាន ភេទប្រុស អាយុ៥៦ឆ្នាំ រស់នៅភូមិឃុំខាងលើ។ ផ្ទះដែលឆេះគឺបណ្តាលមកពីផ្ទុះសេខ្សែភ្លើង ត្រូវឆេះអស់ទាំងស្រុងផ្ទះដែលមាន ទំហំ៤ម៉ែត្រ គុណ៤ម៉ែត្រ ធ្វើពីឈើ ជញ្ជាំងក្តារ ក្រាលក្តារ ប្រក់ស័ង្កសី។

    លោកជា ដា បានបន្តថា សម្ភារៈក្នុងផ្ទះត្រូវឆេះអស់ទាំងស្រុងមាន ម៉ូតូមួយគ្រឿងម៉ាកវេវ-កង់២ គ្រឿង-ទូរទស្សន៍២គ្រឿង និងប្រាក់ថៃមួយម៉ឺនបាត៕

adverise with khmeread

មតិយោបល់