adverise with khmeread 14113820 279379445776509 1069163247 o

រថយន្តបុកជាមួយម៉ូតូស្លាប់២នាក់របួសម្នាក់នៅមង្គលបុរី

    បន្ទាយមានជ័យ​ ៖​ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយកើតឡើងនៅវេលាម៉ោង៦ និង៣០ នាទីល្ងាចថ្ងៃទី២០ ខែសីហា ឆ្នាំ២០១៦ តាមបណ្តោយផ្លូវជាតិលេខ159c ត្រង់ចំណុចភូមិ តា​សល់ ឃុំចំណោម ស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ រវាងរថយន្ត និងម៉ូតូណ្តាលឱ្យស្លាប់​២​នាក់របួសម្នាក់​។

    លោកវរៈសេនីយ៍ត្រី រស់ សំបូរ មេបញ្ជាការកងរាជអាវុធហត្ថស្រុកមង្គលបូរី បានឱ្យដឹងថា ដំបូងមានម៉ូតូមួយគ្រឿងម៉ាកហុងដាឌ្រីមសេ125 (២០១៦)​ ពណ៌ខ្មៅ ពាក់ស្លាកលេខបន្ទាយមានជ័យ 1N-9829 បើកបរដោយឈ្មោះ ខ្ចង ឆៃយ៉ា ភេទប្រុស អាយុ២០ឆ្នាំ រស់នៅភូមិបុស្ស​ឡោក ឃុំសឿ ស្រុកមង្គលបូរី ឌុបឈ្មោះ ផន សំ ភេទប្រុស អាយុ២៦ឆ្នាំ រស់ភូមិ-ឃុំជាមួយគ្នា និងឈ្មោះ ង៉ែត វុន ភេទប្រុស អាយុ៣២ឆ្នាំ រស់នៅភូមិ បឹងតូច ឃុំសឿ ស្រុកមង្គលបូរី ក្នុងទិសដៅពីជើងទៅត្បូងបើកបរមានលក្ខណៈរេពេញផ្លូវ។

    លុះដល់ចំណុចកើតហេតុបានបុកជាមួយរថយន្ត១គ្រឿងម៉ាកនីសាន់ប្រភេទដឹកទំនិញ ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ ក-2965 ភព2 (ច្រាសទិសគ្នាអ្នកបើកបររថយន្តរត់គេចខ្លួនបាត់)។

    លោក រស់ សំបូរ បានបន្តថា ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នោះបណ្តាលឱ្យឈ្មោះ ខ្ចង ឆៃយ៉ា ស្លាប់ និង ឈ្មោះង៉ែត វុន ស្លាប់ រីឯឈ្មោះ ផន សំ របួសបាក់ភ្លៅខាងស្តាំ។

    លោក រស់ សំបូរ បន្តទៀតថា ចំណែកម៉ូតូខូចខាតធ្ងន់, រថយន្តខូចខាតស្រាល ត្រូវបាន ប៉ូលិសចរាចរណ៍យកមករក្សាទុកនៅអធិការដ្ឋានប៉ូលិសស្រុកមង្គលបូរី ដើម្បីចាត់ការតាមនីតិវិធី៕
 

adverise with khmeread

មតិយោបល់