យោងតាមទំព័រផ្លូវការរបស់គណៈកម្មាធិការជាតិកម្ពុជា (NOCC) បានឱ្យដឹងនៅថ្ងៃអាទិត្យនេះថា កីឡាករចុងក្រោយរបស់កម្ពុជាគឺ អ្នករត់ម៉ារ៉ាតុងលោក Takizaki Kuniaki បានបញ្ចប់ការប្រកួតនៅលេខរៀងទី ១៣៩ ក្នុងចំណោម ១៥៥ នាក់ ដោយប្រើថេរវេលា ២ ម៉ោង: ៤៥នាទី: ៥៥ វិនាទី។
អ្នករត់ប្រណាំង ១៥ នាក់ទៀតមិនអាចរត់ដល់ទីបានទេ។ ជ័យលាភីលេខ ១បានទៅលើ Eluid Kipchoge មកពីកេនយ៉ា លេខពីរបានទៅលើ Lilesa Feyisa មកពីអេត្យូពី និងលេខបីបានទៅលើ Rupp Galen មកពីអាមេរិក៕
