adverise with khmeread 1

អាន​អត្ថបទ​នេះ​រួច​ទើប​ដឹងថា​ចេកអាំង​មិន​សមលក់​មួយ​ចង្កាក់ ១០០០៛ សោះ​!

    ​ចេកអាំង​មួយ​ចង្កាក់ ១០០០ រៀល​សម្បូរ​ទៅដោយ​ប្រូតេអ៊ីន និង​អាមីណូអាស៊ីត​ឈ្មោះ Arginine ដែលមាន​សារៈសំខាន់​ដើម្បី​ជួយ​ឱ្យ​ទារក​ក្នុង​ផ្ទៃ​លូតលាស់​បានល្អ​។ ចេកអាំង​ក៏មាន​វីតាមីន​ជាច្រើន​មុខ​ផងដែរ ដែល​សំខាន់​ចំពោះ​រាងកាយ​មនុស្ស​។ ខាងក្រោម​នេះ​ជា​អត្ថប្រយោជន៍​របស់​ចេកអាំង​។ 

​    ​១. ជួយ​បន្ថយ​ការឈឺ​បំពង់ក ក្អក​ស្ងួត ឈឺទ្រូង​។ ពិសា ៥ ទៅ ៦ ដុំ​។ 
​    ​២. ជួយ​កម្ចាត់​ក្លិន​មាត់​មិនល្អ តាមរយៈ​ការ​ទំពារ​ចេកអាំង​ឱ្យ​សព្វ​ពេញមាត់​។​
​    ​៣. ពិសា ១ ទៅ ២ ដុំ​ជួយ​បំបាត់​អាកា​រៈ​ទល់លាមក​យ៉ាង​ស័ក្តិ​សិទ្ធ​។ 
​    ​៤. ជួយ​បំបាត់​រាគរូស​។ កាត់​ចេកអាំង​ស្តើងៗ ៤ ទៅ ៥​ដុំ ដាក់​ដាំ​ក្នុង​ទឹក ៥ កែវ​។ ផឹក​មួយ​កែវ​រាល់​មួយ​ម៉ោង​ម្តង និង​ផឹក​ឱ្យ​គ្រប់ ៤ ទៅ ៥ ដង​។ 
​    ​៥. ជួយ​បំបាត់​អា​ការៈឈឺ​ក្រពះ​។ 
​    ​៦. ចុងក្រោយ​មិនមែន​ចេកអាំង​ទេ តែ​ទាក់ទង​សំបកចេក​។ ពេល​អាំងចេក​រួច កុំ​បោះ​សំបកចេក​ចោល ទុក​វា​ប្រើ​សម្រាប់​ជូត​ស្បែក​បំបាត់​កន្ទួល​រមាស់ សត្វ​ទិច​ឬ​ខាំ​។​ល​៕

adverise with khmeread
ប្រភព៖ ស៊ែរស៊ី

អ្នកនឹងចូលចិត្ត

មតិយោបល់