adverise with khmeread 1

កូរ៉េខាងត្បូង​កំពុង​ភ័យ​ខ្លាចក្រែង​កូរ៉េខាងជើង​រៀប​ផែនការ​សងសឹក​តាមផ្លូវ​ងងឹត​

    ​យោងតាម​រដ្ឋាភិបាល​ក្រុង​សេ​អ៊ូ​ល​កាលពី​ថ្ងៃអាទិត្យ​បានឱ្យដឹងថា កូរ៉េខាងជើង​ប្រហែល​មាន​ផែនការ​ធ្វើឃាត និង​ចាប់ពង្រត់​ដើម្បី​សងសឹក​ចំពោះ​ការរត់​ចោលស្រុក​របស់​មន្ត្រី​ធំៗ​របស់ខ្លួន​។ 

​    ​មន្ត្រី​ម្នាក់​មកពី​ក្រសួង​បង្រួម​បង្រួម​របស់​កូរ៉េខាងត្បូង​បាន​និយាយថា ការរត់​ចោលស្រុក​រប​ស់អគ្គ​រដ្ឋទូត​រង​កូរ៉េខាងជើង​ប្រចាំ​ទីក្រុង​ឡុង​ដ៍ លោក ថេ យ៉ុង​ហូ (Thae Yong Ho) និង​គ្រួសារ​របស់គាត់​គឺ​ស្ថិត​ក្នុងចំណោម​មនុស្ស ដែល​ធ្វើឱ្យ​កូរ៉េខាងជើង​ស្ថិតក្នុង​ស្ថានភាព "​លំបាក​ខ្លាំង​"​។​

​    ​មន្ត្រី​មិន​បញ្ចេញ​ឈ្មោះ​រូបនោះ​បាន​និយាយថា "​មានឱកាស​ខ្ពស់​ណាស់​ដែលថា​កូរ៉េខាងជើង​នឹង​ប៉ុនប៉ង​ទប់ស្កាត់​ការរត់​ចោលស្រុក​បន្ថែម​ទៀត និង​កោលាហល​ក្នុងចំណោម​ប្រជាជន​របស់ខ្លួន​"​។ 

​    ​មន្ត្រី​រូបនេះ​និយាយថា ការប៉ង​ធ្វើឃាត​លើ​ជន​រត់ចោលស្រុក​ក្នុងប្រទេស​កូរ៉េខាងត្បូង និង​ការចាប់​ពង្រត់​ជនជាតិ​កូរ៉េខាងត្បូង​នៅក្រៅ​ប្រទេស​ទំនង​នឹង​កើតឡើង​ខ្លាំងណាស់​"​។ 

​    ​លោក​និយាយថា មានការ​ប៉ុនប៉ង​សម្លាប់​លោក វ៉ាង ចាង​យ៉ុ​ប (Hwang Jang-Yop) អតីត​គ្រូ​របស់​មេដឹកនាំ​មុន​គឺ​លោក គីម ជុងអ៊ីល ដែល​រត់គេច​មក​កូរ៉េ​ខាងត្បូង​កាលពី​ឆ្នាំ ១៩៩៧ ហើយ​ស្លាប់​ដោយ​មូលហេតុ​ធម្មជាតិ​នៅ ១៣ ឆ្នាំក្រោយ​។ 

​    ​កាលពី​សប្តាហ៍​មុន លោក ថេ យ៉ុង​ហូ​បាន​ក្លាយជា​មន្ត្រីការទូត​ជាន់ខ្ពស់​បំផុត​ដែល​រត់គេចខ្លួន​មកកាន់​កូរ៉េខាងត្បូង ដោយ​តាម​សេចក្តីរាយការណ៍​បាន​និយាយថា លោក​មិន​សប្បាយ​ចិត្តនឹង​របប​ក្នុង​ទីក្រុង​ព្យុងយ៉ាង និង​ចង់ឱ្យ​គ្រួសារ​ល្អប្រសើរ​ជាង​នេះ​៕

លោក ថេ យ៉ុង​ហូ

​ប្រភព​៖ news.sky.com

adverise with khmeread

មតិយោបល់