adverise with khmeread 1

អាជីវករផ្សារឃ្លាំងរំសេវឃើញគយនិងសមត្ថកិច្ចផ្អើលឈុលបិទតូបអស់

     ភ្នំពេញ ៖ រយ​:​ពេល​២​ថ្ងៃ​ហើយ​ដែល​អាជីវ​ករលក់​ទូរស័ព្ទ​ផ្សារ​ឃ្លាំង​រំសេវ​គ្រាន់តែ​ឮ​ឡាន​ប៉ូលិស​និង​គយ​នាំគ្នា​បិទតូប​គ្មាន​សល់ ព្រោះ​ខ្លាច​ខាង​គយ​មក​រឹបអូស​យ​ក​ទូរស័ព្ទ​ពួកគាត់​ដោយ​សម្អាងថា "​មិនបាន​បង់ពន្ធ​" ។​
   អាជីវករ​ម្នាក់​ដែល​សុំ​មិន​ប្រាប់​ឈ្មោះ​បាន​និយាយថា "​ពួក​គយ​ធ្វើបាប​អ្នករក​ណាស់​លោក​អើយ បើ​ចង់​ឲ្យ​បង់ពន្ធ​ហេតុ​អី​មិន​ទៅ​បិទ​ច្រកចូល ហើយ​ឲ្យ​គេ​បង់ពន្ធ​ស្មើគ្នា​ទៅ ។​កុំ​ឲ្យ​តែ​អ្នកធំ​មាន​ខ្នង​មិនបាច់​បង់ពន្ធ​ទេ អា​អ្នក​អត់​ខ្នង​ដឹង​តែ​ចាប់ បើ​បង់ពន្ធ​មិន​ស្មើគ្នា​ផង​ឲ្យ​គេ​យកមក​លក់​ម៉េច​មានតែ​យកមក​លក់​ខាត​" ។​
    អាជីវករ​ដដែល​បន្ត​ថា តើ​មាន​អ្នកណា​មាន​លុយ​សម្រាប់​ខាត អា​ដើរ​ចាប់​ចេះតែ​ចាប់​ទៅ ច្រក​នាំចូល​នៅតែ​ឲ្យ​ចូល ដល់ក​ហ្មង​ស្រុក​ខ្មែរ រាល់ថ្ងៃ​បុណ្យ​ឲ្យ​តែ​បង់ពន្ធ​ទេ មិនបាច់​ដេក​ភ័យ តែ​បង់ពន្ធ​ឲ្យ​ស្មើគ្នា មិនមែន​គេ​មាន​ខ្សែ​ធំ​មិនបាច់​បង់​ទេ អា​អត់​ខ្សែ​ធំ​ត្រូវតែ​បង់​គ្នា​មិនមាន​លុយ​ទុក​ខាត​ទេ​។​
    ចំណែក​អាជិ​វករ​ម្នាក់ទៀត​បាន​ប្រាប់​តាម​ទូរ​ស័​ព្ធ​ថា ម្សិល​ម៊ិ​ញ​មាន​គយ​ប៉ូលិស និង ប៉េអឹម​មក​ចូល​ហាង​ល់ក​ទូរស័ព្ទ​មួយ​។​ក្រោយពេល​ចូល​មួយសន្ទុះ​មក​ស្រាប់តែ​ឃើញ​ចេញទៅ​វិញ ។ គាត់​សង្ស័យ​មុន​ស្រួល​...​។​ឃើញ​ដូច្នេះ​អាជីវ​ករលក់​ទូរស័ព្ទ​ក្នុង​ផ្សារ​ផ្អើល​ឈុ​ល​នាំគ្នា​បិទតូប​ទៅផ្ទះ​អស់ ។ នៅថ្ងៃនេះ​ក៏​នៅតែ​ផ្អើល​ដែរ ។​
    ជុំវិញ​ការលើកឡើង​របស់​អាជីវ​ករ​ខាងលើនេះ ខ្មែរ​រីដ​មិនអាច​សុំ​ការពន្យល់​ពី​មន្ត្រី​គយ​និង​រដ្ឋាករ​រាជធានី​ភ្នំពេញ​បានទេ​នា​ព្រឹក​ថ្ងៃទី​៥​មករា​នេះ ៕​

adverise with khmeread

មតិយោបល់