adverise with khmeread 1

ប្រមុខ​យោធា​កំពូល​ម្នាក់​ព្រមាន​ថា "​សង្គ្រាម​ជិត​ផ្ទុះ​ហើយ​ចក្រភព​អង់គ្លេស​នៅ​មិនទាន់​ត្រៀមខ្លួន​"

    ​ឧ​ត្ត​មនា​វី​កំពូល​របស់​អង់គ្លេស​រហស្សនាម First Sea Lord បាន​ព្រមាន​ថា​ជម្លោះ​ជិត​កើតឡើង​ហើយ ខណៈ​រូបលោក​និយាយថា ពិភពលោក​បច្ចុប្បន្ន "​គ្រោះថ្នាក់ និង​ចលាចល​" ជាង​ពេលណាៗ​ទាំងអស់​។ 

​    ​យោធា​កំពូល​រូប​នោះបាន​ចង្អុល​ទៅ​រុស្ស៊ី ចិន និង​មជ្ឈិមបូព៌ា​ថា​ជា​តំបន់​ដែល​អាច​ផ្ទុះ​សង្គ្រាម​។ 

​    ​លោក​បន្ថែមថា "​ដរាបណា​យើង​បង្កើន​ការវិនិយោគ មិន​អ៊ីចឹង​ទេ​អង់គ្លេស​នឹង​ស្ថិតក្នុង​ស្ថានភាព​គ្រោះថ្នាក់ ជាពិសេស​ក្នុង​កងកម្លាំង​ជើង​ទឹក​"​។ 

​    ​លោក​បន្តថា កងទ័ពជើងគោក និង​ជើង​ទឹក​របស់​ចក្រភព​អង់គ្លេស​មិនទាន់​ត្រៀមខ្លួន​ប្រយុទ្ធ​នៅឡើយ​ទេ និង​ពណ៌នា​កង្វះខាត​នាវា​របស់​កងទ័ពជើងទឹក​ថា "​ជា​ក្តី​អាម៉ាស​របស់​ជាតិ​"​។ 

​    ​ថ្លែង​ទៅកាន់​វេ​ប​សាយ Daily Star Online លោក​និយាយថា "​ប្រសិនបើ EU ចាប់ផ្តើម​បែកខ្ញែក​គ្នា ហើយ​រឿង​មិនល្អ​កើតឡើង​ក្នុង​តំបន់​អឺរ៉ុប ដែល​ខ្ញុំ​គិតថា​អាច​នឹង​កើតឡើង តាម​ប្រវត្តិសាស្ត្រ​យើង​ត្រូវតែ​ចំណាយ​ឈាម​ស្រស់​ភ្លាម​យ៉ាងច្រើន និង​ខាតបង់​ទ្រព្យសម្បត្តិ​ជាតិ​យ៉ាងច្រើន​ពេលចេញ​ច្បាំង​ក្នុង​សង្គ្រាម​ពីរលើក​មកនេះ (​សង្គ្រាមលោក​)"​។ 

​    ​ក្រសួងការពារជាតិ​បាន​ចេញមក​និយាយ​ការពារ​ខ្លួន​ចំពោះ​ការត្រៀមខ្លួន​រួចរាល់​របស់​ចក្រភព​អង់គ្លេស និង​និយាយថា បាន​បោះ​កញ្ចប់​ទឹកប្រាក់ ១៧៨ ពាន់​លាន​ផោន​សម្រាប់​ចាប់ផ្តើម​ផលិត​សព្វាវុធ​ទំនើបៗ​រួច​អស់ហើយ​៕

​ប្រភព​៖ Daily Star

adverise with khmeread

មតិយោបល់