ប្រសិនបើអ្នកញៀននឹងកម្ពស់ខ្ពស់ៗ ស្ពានកញ្ចក់ចុងក្រោយរបស់ប្រទេសចិននេះនឹងធ្វើឱ្យអ្នករំភើបជាក់ជាមិនខាន។
ស្ពាននេះបានបើកឱ្យដំណើរការផ្លូវការជាសារធារណៈលើដំបូងកាលពីថ្ងៃសៅរ៍ ភ្ជាប់ពីម្ខាងទៅម្ខាងនៃកំពូលភ្នំក្នុងទីក្រុង Zhangjiajie ដែលមានប្រវែងវែងដូចក្នុងរឿងអាមេរិក Avatar ដែរ។ ហើយវាអាចជាស្ពានខ្ពស់ជាងគេ និងវែងជាងគេរបស់ពិភពលោកដែលភ្ជាប់កញ្ចក់ពីក្រោមសម្រាប់ដើរពីលើ។
ស្ពាននេះបានបើកជាលើកដំបូង ទាក់ទាញភ្ញៀវទេសចរយ៉ាងច្រើនកុះករមកទស្សនា ។ ស្ពាននេះមានប្រវែង ៤៣០ ម៉ែត្រ និងស្ថិតនៅកម្ពស់ ៣០០ ម៉ែត្រ។
ស្ពាននេះភ្ជាប់ពីច្រាំងថ្មភ្នំពីរក្នុងឧទ្យាន Zhangjiejie ក្នុងភាគកណ្ដាលខេត្ត Hunan ប្រទេសចិន។ ចំពោះតម្លៃសំបុត្រទៅដើរលើស្ពាននេះវិញ គឺ ២០ ដុល្លារក្នុងម្នាក់៕
