មានផ្ទៃពោះជួនកាលជារឿងគួរឱ្យតក់ស្លត់សម្រាប់គូស្នេហ៍ថ្មីថ្មោងដែលមិនទាន់ត្រៀមខ្លួនយកកូននៅឡើយ។ ប្ដីប្រពន្ធប្រឈមនឹងបញ្ហានេះ ព្រោះពួកគេមិនចង់ប្រើស្រោមអំឡុងពេលរួមរក្ស។
មិនចង់មានកូន ដោយមិនចាំបាច់ប្រើស្រោម? មានវិធីច្រើនណាស់ដើម្បីមិនឱ្យមានកូនដោយមិនបាច់ប្រើស្រោម។
១. សប្តាហ៍សុវត្ថិភាព (វិធីសាស្ត្រប្រក្រតិទិន)
នេះមានន័យថាត្រូវរួមរក្សអំឡុងថ្ងៃទី ៨ រហូតដល់ថ្ងៃទី ២០ នៃវដ្ដរដូវរបស់ស្ត្រី នឹងមិនអាចមានកូនបានឡើយ។
២. ចាក់ទឹកក្រៅពាង
វិធីសាស្ត្រនេះមានន័យថា បុរសត្រូវដកប្រដាប់ភេទចេញ មុនពេលបាញ់ទឹកកាមចូលទៅប្រដាប់ភេទនារី ដែលបង្កឱ្យនាងមានផ្ទៃពោះ។
៣. ប្រើថ្នាំពន្យាកំណើត
នេះអាចជាផ្លូវសុវត្ថិភាពបំផុតមួយសម្រាប់ប្ដីប្រពន្ធដែលមិនទាន់ត្រៀមធ្វើជាឪពុកម្ដាយគេ។
៤. ដាក់កង
វិធីនេះគួរតែពិគ្រោះជាមួយវេជ្ជបណ្ឌិតជំនាញ។
៥. ចងបំពង់មេជីវិតរបស់បុរស
វិធីសាស្ត្រនេះធានា ១០០ ភាគរយមិនឱ្យមានផ្ទៃពោះទេ។ ប៉ុន្ដែវាគឺជាវិធីសាស្ត្រប្រើជាអចិន្ត្រៃយ៍។ វិធីនេះធ្វើឡើងដរាបណាអ្នកមិនចង់បានកូនទាល់តែសោះ៕
