adverise with khmeread Deep scars

ជាមួយ​គ្រឿងផ្សំ​តែមួយ​មុខ​គត់ ស្លាកស្នាម​ដ៏​ជ្រៅ​នឹង​បាត់​ទៅវិញ​យ៉ាងច្រើន​

    ​ខ្ទឹមក្រហម​គឺជា​បន្លែ​មាន​រសជាតិ​ពិសេស​មួយ​។ ទោះ​មាន​ក្លិន​បន្តិច​មែន ប៉ុន្ដែ​វា​ល្អ​សម្រាប់​សុខភាព​មនុស្ស​ណាស់ ព្រោះ​វា​ពោរពេញ​ទៅដោយ​ប៉ូ​តា​ស្យូ​ម កាល់ស្យូម ម៉ាញ៉េ​ស្យូ​ម ផូស្វ័រ និង​វីតាមីន C ហើយ​ខ្ទឹមក្រហម​ក៏​ដើរតួ​សំខាន់​ក្នុងការ​ថែរក្សា​សម្រស់ និង​ជា​ថ្នាំ​បែប​ធម្មជាតិ​ផងដែរ​។​

​    ​ខាងក្រោម​នេះ​ជា​វិធី​ប្រើ​ខ្ទឹមបារាំង​ដើម្បី​បំបាត់​សម្លាក​ជ្រៅៗ​៖
​    ​- ខ្ទឹមក្រហម ១ ដុំ​
​    ​- សាប៊ូដុំ​
​    ​- ទឹក​ធម្មតា​
​    ​- ទឹកកក​
​    ​- ប្រដាប់​វាស់​កម្ដៅ​
​    ​- ប្រដាប់​ត្រង​កាហ្វេ​
​    ​- ទឹកបរិសុទ្ធ​
​    ​- អំបិល 
​    ​- ចាន ២​។​

​    ​* វិធី​ធ្វើ​
​    ​លាយ​អំបិល ៣ ក្រាម​ជាមួយ​សាប៊ូដុំ (​កិន​ឱ្យ​ម៉ដ្ឋ​សាច់​) ១០ ក្រាម​។ កាត់​ខ្ទឹមក្រហម​ទៅជា​ចំណិត​តូចៗ ដាក់​ក្នុង​ចាន​មួយ​លាយ​ជាមួយ​អំបិល​និង​សាប៊ូ​អំបាញ់មិញ ហើយ​កូ​ឱ្យ​សព្វ​។ ដាក់​ក្នុង​ទឹក​ធម្មតា ១៥ នាទី ហើយ​កូរ​ឱ្យ​សព្វ​។ ប្រើ​ប្រដាប់​ត្រង​កាហ្វេ​ត្រង​យក​ទឹក​ដាក់​ក្នុង​ចាន​មួយទៀត​។ ទឹក​នេះ​នឹង​បែក​ពពុះ​ពេល​ស្រឹ​ត​អស់​ជាតិ​វា​។​

​    ​លាបទឹក​នេះ ២ ដង​ក្នុង​មួយថ្ងៃ លាប​ហើយ​ទុកចោល​ឱ្យ​ស្ងួត មិនបាច់​លាង​ទឹក​ទេ​។ លាប​រហូត​ទាល់តែ​ស្នាម​សម្លាក​ជ្រៅៗ​រលុប​បាត់អស់​។  

​    ​* ចំណាំ​
​    ​នៅពេលដែល​អ្នក​ប្រើ​ជា​លើកដំបូង ប្រើ​ក្នុង​កម្រិត​តិចតួច​នៅ​តំបន់​មាន​បញ្ហា​បាន​ហើយ ហើយ​ត្រូវ​ប្រាកដថា​មិនមាន​អា​ឡែ​ស៊ី​លើ​ស្បែក​។ ប្រសិនបើ​មាន​អា​ឡាក់​ស៊ី​លើ​ស្បែក​បញ្ឈប់​ការប្រើប្រាស់​ជាបន្ទាន់​៕

adverise with khmeread
ប្រភព៖ keepyourbody

អ្នកនឹងចូលចិត្ត

មតិយោបល់