អ្នកជំនាញនិយាយថាការទល់លាមកអាចបណ្ដាលមកពីរឿងច្រើនដូចជាកង្វះនៃបំលាស់ទី ស្ត្រេសហួសប្រមាណ កត្តាអាយុ កត្តាឱសថ វីតាមីនមួយចំនួន កង្វះជាតិសរសៃ កង្វះទឹក និងច្រើនទៀត។ ប៉ុន្ដែវាក៏អាចមកពីជំងឺផ្សេងៗផងដែរ ដូចជា ការដក់ទឹករងៃច្រើនជ្រុលក្នុងពោះវៀនជាដើម។ អ្នកគួរតែពិគ្រោះយោបល់ជាមួយវេជ្ជបណ្ឌិត និងព្យាបាល ប៉ុន្តែជម្រើសមួយទៀតគឺតាមបែបធម្មជាតិ។
* គ្រឿងផ្សំ
- ផ្លែល្មើ ១៥០ ក្រាម
- ផ្លែព្រូនហាល ១៥០ ក្រាម
- ទឹកពុះ ៥ កែវ
* វិធីធ្វើ
ដំបូងឡើយកាត់ផ្លែល្មើ និងផ្លែព្រូនទៅជាបំណែកតូច បន្ទាប់មកដាក់ចូលក្នុងទឹកកំពុងពុះនោះ។ ចម្អិនរហូតដល់តែវាចេញរាងក្រាស់ ឬខាប់ខ្មៅក្រឹប។
ទទួលទានមួយស្លាបព្រាបាយរួមជាមួយនឹងអាហារពេលព្រឹក។ ពិសាឱ្យអស់មួយឈុតនេះ ពោះវៀននឹងដើរស្រួល និងមិនមានអាការៈទល់លាមកដោយសារដក់ទឹកច្រើនជ្រុលក្នុងពោះវៀនទៀតឡើយ៕
