adverise with khmeread 1

បើ​នាង​មុខតែ​នឹង​ក្បត់​អ្នក ចូរ​សង្កេត​ចំណុច​ទាំង ១២ នេះ​

    ​លួច​មាន​ថ្មី​គឺជា​រឿង​គួរឱ្យខ្លាច​បំផុត​មួយ ហើយ​វា​អាចធ្វើឱ្យ​មនុស្ស​ម្នាក់​ខូចចិត្ត​រហូតដល់​ថ្នាក់​សម្លាប់ខ្លួន​ក៏មានដែរ​។ ប្រសិនបើ​អ្នកមាន​ទំនាក់ទំនង​ជាមួយនឹង​នារី​ណា​ម្នាក់ ហើយ​សង្ស័យ​លើ​មិត្តស្រី​របស់​អ្នក ខាងក្រោម​នេះ​គឺជា​សញ្ញា​ខ្លះៗ​ដែល​អ្នក​មិនគួរ​មើលរំលង​។​

​    ​១. រស់​ក្បែរ​គ្នា​តែ​ហាក់​នៅ​ឆ្ងាយ​គ្នា​មេឃ​ដី​។​
​    ​២. អ្នក​និយាយ​រឿង​មួយ ប៉ុន្ដែ​នាង​បែរជា​បង្វែរ​និយាយ​រឿង​ផ្សេង​។​
​    ​៣. នាង​ចូលចិត្ត​ដើរលេង​ជាមួយនឹង​មិត្ត​ភ័ក្តិ​របស់​នាង ច្រើនជាង​នាំ​អ្នក​ទៅ​ដើរលេង​។​
​    ​៤. នៅផ្ទះ​សិទ្ធ​ស្នាល​ជាមួយនឹង​គ្នា ដល់ពេល​នៅតាម​ដងផ្លូវ​សារ​ធា​រណៈ​ដើរ​ធ្វើ​ដូច​មិន​ស្គាល់គ្នា​។​
​    ​៥. ណាត់​នាង​ពេលណា​ក៏​នាង​យក​លេស​រវល់​ជានិច្ច​។​
​    ​៦. នាង​អត់​ខ្វល់​ថា​តើ​អ្នក​ដើរលេង​ជាមួយ​មិត្តភក្តិ​ស្រី​រួម​ការងារ​ឬក៏​អត់​នោះឡើយ​។ 
​    ​៧. នាង​តែង​លាក់លៀម​នឹង​អ្វីដែល​នាង​មើល​ក្នុង​ទូរស័ព្ទ ឬ​កុំព្យូទ័រ​។​
​    ​៨. នាង​បង្ហាញ​ការភិតភ័យ​ពេល​មាន​សារ​ផ្ញើមក ឬ Missed Call ឥត​ឈប់ ខណៈ​កំពុង​នៅក្បែរ​អ្នក​។​
​    ​៩. មនុស្ស​ម្នាក់ៗ​សុទ្ធតែ​មានរឿង​អា​ថ៍កំ​បាំង​ផ្ទាល់ខ្លួន ប៉ុន្តែ​បើ​នាង​លាក់លៀម​រឿង​គ្រប់យ៉ាង​មិនឱ្យ​អ្នកដឹង នោះ​ជា​រឿង​ចម្លែក​ណាស់​។​
​    ​១០. អារម្មណ៍​មិន​នឹងនរ​ពេលចេញ​ដើរលេង​នៅក្បែរ​អ្នក​។ នេះ​អាច​បង្ហាញថា​នាង​មាន​មិត្ត​ប្រុស​ថ្មី ហើយ​ខ្លាច​អ្នក​ទី​បី​ឃើញ​នាង​។​
​    ​១១. សុខៗ​នាង​ស្លៀកពាក់​ប្លែក​និង​ធ្វើខ្លួន​ខុសពី​មនុស្ស​ដែល​អ្នក​ធ្លាប់​ស្គាល់​ពីមុន​។​
​    ​១២. ចំណុច​ចុងក្រោយ​សំខាន់​ជាងគេ​។ មនុស្ស​ប្រុស​ចុងក្រោយ​ដែល​នាង​នៅក្បែរ អាចជា​ជនសង្ស័យ​លូក​ថ្លើម​របស់​អ្នក បើ​ទោះ​បុរស​នោះ​ជា​មិត្ត​រួមការ​ងារ ឬ​អតីត​មិត្ត​រួម​ថ្នាក់​ក៏ដោយ​៕ 

adverise with khmeread
ប្រភព៖ Viralnova

អ្នកនឹងចូលចិត្ត

មតិយោបល់