8

ប្រមុខរាជរដ្ឋាភិបាលប្រកាសបញ្ចុះតម្លៃប័ណ្ណបើកបរត្រឹម២៥០០០រៀល

    ភ្នំពេញ ៖ លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន​បានប្រកាស​បញ្ចុះតម្លៃ​ធ្វើ​ប័ណ្ណបើកបរ​ម៉ូតូ​ពី​៦​ម៉ឺន​រៀល មក​នៅត្រឹមតែ ២៥០០០​រៀល​ហើយ​លោក​បានប្រកាស​អំពាវនាវ​ឲ្យ​ប្រជាពលរដ្ឋ​ទាំងអស់​នាំគ្នា​ទៅធ្វើ​ប័ណ្ណបើកបរ​ម៉ូតូ និង​ប្រកាស​បន្ត​អនុវត្ត​ច្បាប់​ចរាចរណ៍​ផ្លូវគោក​ថ្មី ដោយ​មិន​រាថយ​ឡើយ​។​

    លោក​បានប្រកាស​បែបនេះ​ក្នុងឱកាស​អញ្ជើញ​ជា​អធិបតី​បើកសម្ពោធ​ដាក់​ឲ្យ​ប្រើប្រាស់​ស្ពាន​អាកាស​៥​មករា តាម​បណ្តោយ​មហាវិថី​សហព័ន្ធរុស្ស៊ី ឆ្ពោះទៅកាន់​ព្រលានយន្តហោះ​អន្តរជាតិ​ភ្នំពេញ នៅជាប់​សាលា​តិច​ណូ នា​ព្រឹក​ថ្ងៃទី​០៥ ខែមករា ឆ្នាំ​២០១៦​នេះ​។​

    លោកនាយក​រដ្ឋមន្ត្រី បានប្រកាសថា ការធ្វើ​ប័ណ្ណបើកបរ​ម៉ូតូ​ចាស់ ដែលមាន​តម្លៃ ៧៤០០០​រៀល បូក​រួមទាំង​ពិនិត្យ​សុខភាព​នោះ ពេលនេះ​ធ្លាក់​មក​នៅត្រឹម ២៥០០០​រៀល ហើយ មិន​តម្រូវ​ឲ្យ​មានការ​ប្រឡង ឬ​ពិនិត្យ​សុខភាព​នោះឡើយ​។ តែ​ស្នើ​ឲ្យ​មាន​ការផលិត ស្ព​ត​អប់រំ​ពី​ច្បាប់​ចរាចរណ៍ និង​ផ្សព្វផ្សាយ​ឲ្យ​បាន​ទូលំទូលាយ​។​សម្រាប់​អ្នក​ដូរ​ប័ណ្ណបើកបរ​ម៉ូតូ យក​តម្លៃ​ត្រឹម ២​ម៉ឺន​រៀល​ប៉ុណ្ណោះ​៕​

មតិយោបល់