adverise with khmeread 14074504 1099350773485130 2126359147 o

ឃាត់ខ្លួនជនសង្ស័យពីរនាក់បន្ទាប់ពីធ្វើសកម្មភាពឆក់កាបូបពីស្ត្រីម្នាក់ (មានវីដេអូ)

    ភ្នំពេញ ៖ ជនសង្ស័យចំនួនពីរនាក់ ត្រូវបានកម្លាំងអាវុធហត្ថខណ្ឌដូនពេញ ធ្វើការប្រដេញចាប់ឃាត់ខ្លួនបន្ទាប់ពីពួកគេធ្វើសកម្មភាពឆក់ការបូបពីស្ត្រីម្នាក់ តែមិនបានសម្រេចបណ្ដាលឱ្យជនរងគ្រោះដួលបោកនឹងថ្នល់រងរបួសបែកមុខបែកមាត់។

    ហេតុការណ៍នេះ បានកើតឡើងនៅវេលាម៉ោង០១ និង០០នាទីរំលងអាធ្រាត ឈានចូលថ្ងៃទី២២ ខែសីហា ឆ្នាំ២០១៦ នៅចំណុចខាងមុខ វិទ្យាល័យព្រះស៊ីសុវត្តិ តាមបណ្ដោយមហាវិថីព្រះនរោត្ដម ក្នុងសង្កាត់ជ័យជំនះ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។

    ជនរងគ្រោះឈ្មោះ សំ ហ៊ីមៃ ភេទស្រី អាយុ២២ឆ្នាំ ធ្វើការនៅសូរិយ៉ាម៉ល ផ្នែកអនាម័យ វេនយប់ ស្នាក់នៅសង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ។

    បើតាមការរៀបរាប់ពីជនរងគ្រោះបានឱ្យដឹងថា នៅមុនពេលកើតហេតុរូបគាត់បានជិះម៉ូតូម៉ាក Wonderlove ពាក់ស្លាកលេខ ថ. 3295 ភព1 ជិះចេញពីផ្ទះមកធ្វើការ ពេលមកដល់ចំណុចកើតហេតុស្រាប់តែមានជនសង្ស័យពីរនាក់ជិះម៉ូតូម៉ាក Nex ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 1CT-3992 ជិះមកពីក្រោយធ្វើសកម្មភាពឆក់ការបូបស្ពាយពីរូបគាត់តែមិនបានសម្រេចនោះទេ បណ្ដាលឱ្យរូបគាត់ដួលបោកទៅនឹងថ្នល់រងរបួសបែកមុខបែកមាត់។

    ក្រោយពីធ្វើសកម្មភាព មិនបានសម្រចជនសង្ស័យបានព្យាយាមជិះម៉ូតូគេចខ្លួន តែត្រូវបានកម្លាំងអាវុធហត្ថឃើញជិះប្រដេញ រហូតដល់ផ្លូវលេខ៩៤ ទល់មុខសាលា NUM ឃាត់ជនសង្ស័យទាំងពីរនាក់បានតែម្ដង។ ចំណែកជនរងគ្រោះត្រូវបានរថយន្ដសង្គ្រោះបន្ទាន់ដឹកយកទៅសង្គ្រោះនៅមន្ទីរពេទ្យ។

    ក្រោយពីឃាត់ខ្លួនជនសង្ស័យទាំងពីរនាក់ បានហើយកម្លាំងអវុធហត្ថបាននាំជនសង្ស័យទាំងពីរនាក់ទៅទីបញ្ជារការដ្ឋានកងរាជអាវុធហត្ថខណ្ឌដូនពេញ ដើម្បីកសាងសំណុំរឿងចាត់ការតាមនិតិវិធីច្បាប់៕

 

adverise with khmeread

មតិយោបល់