Gareth Bale បានប្រើរយៈពេលត្រឹមតែ ៧២វិនាទីប៉ុណ្ណោះដើម្បីស៊ុតគ្រាប់បាល់ដំបូងរបស់គាត់ក្នុងការប្រកួតបើកឆាករដូវកាលថ្មី និងបានបន្ថែមគ្រាប់បាល់ទីពីរជាមួយនឹងការទាត់បាល់មួយជើងចុងក្រោយរបស់គាត់នៃការប្រកួតជាមួយម្ចាស់ផ្ទះ Real Sociedad កាលពីយប់ថ្ងៃអាទិត្យ ខណៈដែលអធិរាជ Real Madrid ចាប់ផ្តើមយ៉ាងល្អឥតខ្ចោះជាមួយជ័យជម្នះប្រកួតដំបូងក្នុងលីកកំពូលអេស្ប៉ាញ La LIga។
Marco Asensio បានស៊ុតគ្រាប់បាល់ផ្សេងទៀតនៅក្នុងលទ្ធផលបញ្ចប់ការប្រកួត ៣-០ ខណៈដែលតារាបាល់ទាត់យុវជនវ័យ ២០ឆ្នាំរូបនេះ បានចាប់ដៃគូជាមួយ Bale ដែលដឹកនាំការលេងក្នុងជួរខាងលើ ហើយបានបញ្ជាក់យ៉ាងច្បាស់ថា អធិរាជស មិនពឹងតែ Cristiano Ronaldo ទេ។
Zinedine Zidane នឹងអាចស្វាគមន៍ការត្រឡប់មកវិញរបស់ Ronaldo នៅចុងសប្តាហ៍នេះក្នុងជំនួបជាមួយ Celta Vigo ប៉ុន្តែមិនចាំបាច់ប្រញាប់ពេកទេ ព្រោះពេលគ្មានម្ចាស់ជើងឯកពានអឺរ៉ុបរបស់ពួកគេរូបនេះ រួមទាំង Pepe Luka Modric និង Karim Benzema, James Rodriguez និង Isco ស្ថិតនៅក្នុងក្រុម ក៏ពួកគេឈ្នះ Real Sociedad យ៉ាងងាយដែរ៕
