adverise with khmeread  90803708 gettyimages 168957602

Wang Baoqiang សម្រេចលែងលះប្រពន្ធ បន្ទាប់ពីដឹងថា ប្រពន្ធលួចដេកជាមួយភ្នាក់ងាររបស់ខ្លួន

          តារាភាព​យន្ត​ចិន Wang Baoqiang បាន​ប្រកាស​តាម​បណ្តាញសង្គម Weibo កាលពីពេល​ថ្មីៗ​នេះថា លោកនឹងលែង​លះ​ប្រពន្ធឈ្មោះ​ Ma Rong នឹង​បណ្តេញ​ភ្នាក់ងារ​របស់លោកឈ្មោះ Song Zhe ផងដែរ ដោយសារតែ​អ្នកទាំង​ពី​រ​លួចមាន​សាហាយស្មន់​ជាមួយគ្នា។

          លោក Wang Baoqiang បាន​ប្រើពាក្យ​ថា “ទំនាក់ទំនង​ផ្លូវភេទក្រៅអាពា ហ៍ពិពាហ៍​មិនសមរម្យ” ដើម្បីពណ៌នាអំពី​ទំនាក់ទំនង​រវាង​ភរិយា​និង​ភ្នាក់ងារ​របស់លោក។ Wang និយាយផងដែរ​ថា ប្រពន្ធ​របស់​លោក​បាន​ធ្វើ​ឲ្យ​ប៉ះពាល់ ជីវិតអាពាហ៍ពិពាហ៍​ធ្ងន់ធ្ងរ​និង​បំផ្លាញសុភមង្គលក្រុ​មគ្រួសារ"។​

          រូបភាពដ៏គួរឲ្យ​សង្ស័យ​របស់ Ma Rong និង​លោក Song Zhe ដែលត្រូវ​បាន​គេថតជាក់ស្តែង​នៅ​លើគ្រែនោះត្រូវបាន​ផ្សព្វផ្សាយ​ទូទៅ​តាម​បណ្តាញ​សង្គម Webo ។

          ពាក្យចចាមអារ៉ាម​នេះ​បាន​លើកឡើង​ថា នាង Yang Hui ជា​ភរិយា​របស់​ Song Zhe គឺជា​អ្នក​ធ្វើ​ឲ្យ​បែកធ្លាយ​ទំនាក់ទំនង​ស្នេហា​លួច​លាក់នេះទៅ​​លោក Wang Baoqiang ។​ កាលពីថ្ងៃទី​១៦​ខែសីហា នាង Ma Rong បានប្តឹង​លោក Wang ពី​បទបរិហារ​កេរ្តិ៍។ នាងលើកឡើងថា ការ​បង្ហោះ​សារ​តាម​បណ្តាញ​សង្គម Weibo កាលពី​ថ្ងៃទី​១៤​ខែសីហា​បាន​ធ្វើ​ឲ្យ​ប៉ះពាល់កេរ្តិ៍​ឈ្មោះនាងនិង​ទាមទារ​ឲ្យ​លោក Wang លុបចេញជាបន្ទាន់។ នាងក៏បាន​ទាមទារឲ្យ​លោក Wang សូម អភ័យ​ទោស​ផងដែរ៕

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់