លោក Arsene Wenger ត្រូវគេប្រាប់ថាត្រូវបង់ ៥០លានផោន សម្រាប់ខ្សែការពារក្រុម Valencia កីឡាករ Shkodran Mustafi។
ហើយក្លឹបអេស្ប៉ាញមួយនេះកំពុងតែព្យាយាមរុញឱ្យការចរចារកាន់តែលំបាកជាមួយកាំភ្លើងធំ Arsenal ដើម្បីបង្កើនសាច់ប្រាក់ឱ្យបានគ្រប់គ្រាន់ ដើម្បីបើកដំណើរការដេញថ្លៃផ្ទាល់ខ្លួនរបស់ពួកគេសម្រាប់ខ្សែប្រយុទ្ធស្លាបរបស់តោខៀវ Chelsea កីឡាករ Pedro Rodriguez។
អ្នកចាត់ការទូទៅក្រុមកាំភ្លើងធំរូបនេះបានសម្រេចចិត្តដើរចេញឆ្ងាយពី Mustafi ដោយសារតែតម្លៃថ្លៃពេក ប៉ុន្តែកិច្ចព្រមព្រៀងនេះអាចនឹងធានាបាន ដោយសារតែ Valencia កំពុងត្រូវការប្រាក់ជាចាំបាច់ដែរ។
អ្នកតំណាងឱ្យ Arsenal លោក Dick Law បានធ្វើដំណើរទៅកាន់ប្រទេសអេស្ប៉ាញដើម្បីព្យាយាមសម្របសម្រួលកិច្ចព្រមព្រៀងមួយនេះ ខណៈដែល Mustafi នៅតែជាជម្រើសទីមួយរបស់ពួកគេ ប៉ុន្តែ Wenger គឺកំពុងសម្លឹងមើលជម្រើសផ្សេងទៀតដែលថោកជាងនេះ។
Jonny Evans របស់ក្រុម West Brom ក៏ស្ថិតនៅក្នុងគោលដៅរបស់ពួកគេផងដែរ ប៉ុន្តែ Tony Pulis បានច្រានចោលសំណើមួយនេះ ហើយក៏មិនចង់លក់ខ្សែការពាររូបនេះសម្រាប់តម្លៃមួយចំនួននោះដែរ៕
