adverise with khmeread 14113893 279647562416364 310209954 o

ស្រវឹងចុះវាយមនុស្សស្រីពេលប៉ូលីសចាប់ឆ្លើយថាវាយច្រឡំ (មានវីដេអូ)

    ភ្នំពេញ ៖ បុរសម្នាក់ត្រូវបានស្ត្រីជាអ្នករកស៊ីផ្លូវភេទចោទប្រកាន់ថា បានយកខ្សែរក្រវ៉ាត់វាយមកលើរូបនាង ព្រមទាំងទាត់នាងមួយជើងថែមទៀតផង ខណៈពេលដែលនាងកំពុងតែអង្គុយញ៉ាំបាយ ធ្វើឱ្យមានការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋ ដែលនៅជិតខាងនោះដេញចាប់បានកាលពីវេលាម៉ោង ១០ យប់ថ្ងៃទី២១ ខែសីហា ឆ្នាំ២០១៦ តាមបណ្តោយផ្លូវព្រះស៊ីសុវត្តិខាងជើងភោជនីយដ្ឋានទន្លេសាប ស្ថិតក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ។

    តាមសម្តីរបស់នារីរងគ្រោះដែលមានឈ្មោះ ស្រីមុំ អាយុ៣២ឆ្នាំ មានទីលំនៅផ្ទះជួលម្តុំផ្សារតូច បានឱ្យដឹងថា មុនពេលកើតហេតុ រូបនាងកំពុងតែអង្គុយញ៉ាំបាយនៅបង់តាមបណ្តោយផ្លូវព្រះស៊ីសុវត្តិជាមួយមិត្តភក្តិម្នាក់ទៀត ស្រាប់តែជនសង្ស័យមិនដឹងមកពីណាទេ បានយកខ្សែរក្រវ៉ាត់មកវាយនាងជាំពេញខ្លួន ព្រមទាំងទាត់នាងចំស្មារមួយជើងទៀតផង ភ្លាមៗនោះរូបនាងបានស្រែកឱ្យគេជួយ ធ្វើឱ្យជនសង្ស័យភ័យ រត់ឡើងជិះម៉ូតូដែលបញ្ឆេះចាំរួចជាស្រេចបម្រុងជិះចេញទៅ តែត្រូវប្រជាពលរដ្ឋដែលឃើញហេតុការនាំគ្នាចាប់ទាញទម្លាក់មកវិញបានម្នាក់ និងបក្សពួកម្នាក់ទៀតបានជិះម៉ូតូគេចខ្លួនបាត់ស្រមោល។ 

    ចំណែកជនសង្ស័យវិញបាននិយាយថា មុនពេលកើតហេតុពួកគេមានគ្នា២នាក់ទើបតែចេញពីផឹកស៊ី ហើយក៏បបួលគ្នាបម្រុងចូលក្លឹបកំសាន្ត ទ្រូហ្វេស ដែលមានទីតាំងនៅតាមបណ្តោយព្រះស៊ីសុវត្តិ តែពេលជិះមកជិតដល់ក្លឹបកំសាន្តទៅហើយរូបគេ ក៏បានឮបុរសម្នាក់ ដែលឈរកាងស្រីម្តុំកន្លែងកើតហេតុជេររូបគេ ធ្វើឱ្យរូបគេដែលជិះពីក្រោយលោតទៅរកមុខអ្នកជេរ។ តែពេលចុះទៅដល់រកមុខអ្នកជេរមិនឃើញ ឃើញតែនារីរងគ្រោះអង្គុយក៏ដោះខ្សែរក្រវ៉ាត់វាយតែម្តងទៅ។ ជនសង្ស័យបានបន្ថែមថា រូបគេគ្មានបំណងទៅវាយនារីរងគ្រោះទេ តែដោយសាររូបគេមើលច្រឡំស្មានតែមនុស្សប្រុស។

    ក្រោយពេលកើតហេតុសម្ថកិច្ចបាននាំភាគីទាំងសងខាងមកប៉ុស្តិ៍ដើម្បីធ្វើការសំរួលគ្នា។ ភាគីរងគ្រោះបានទារសំណងជំងឺចិត្តចំនួន១០០០ដុល្លា តែដោយសារខាងជនបង្កគ្មានប្រាក់ទើបសុំត្រឹម៣០០ដុល្លា។ បន្ទាប់ពីមានការសម្របសម្រួលពីខាងកម្លាំងមានសម្ថកិច្ចទើបជនរងគ្រោះយល់ព្រមទទួលសំណងជំងឺចិត្តចំនួន៣០០ដុល្លា ដើម្បីបញ្ចប់រឿងត្រឹមនឹងមិនមានការប្តឹងបន្ត៕

 

adverise with khmeread

មតិយោបល់