adverise with khmeread Untitled 1

គ្រូបង្វឹក​ម៉ុង​ហ្គោ​លី​ស្រាត​តវ៉ា ខណៈ​អាជ្ញាកណ្តាល​ធ្វើឱ្យ​ម៉ុង​ហ្គោ​លី​របូត​ឱកាស​ឈ្នះ​មេដាយ​តែមួយគត់​ជូន​ជាតិ​

    ​យោងតាម​វេ​ប​សាយ Daily Mail បានឱ្យដឹងថា ក្រុមមន្ត្រី​ម៉ុង​ហ្គោ​លី​ពោរពេញ​ដោយ​កំហឹង​បាននាំគ្នា​ស្រាត​ខោអាវ និង​គប់​ស្បែកជើង​ចោល​ដើម្បី​ជាការ​តវ៉ា​កាលពី​ថ្ងៃអាទិត្យ បន្ទាប់ពី​អ្នក​ចំបាប់​របស់ខ្លួន Mandakhnaran Ganzorig ត្រូវបាន​សម្រេច​ឱ្យ​ចាញ់​ក្នុង​ការប្រកួត​ដណ្តើម​មេដាយ​សំរឹទ្ធិ​ជាមួយ​កីឡាករ Ikhtiyor Navruzov របស់​អ៊ូ​ស​បេ​គី​ស្ថាន​។​

​     Ganzorig  ដែល​នាំមុខ ៧ ទល់ ៦ បាន​ចំអក​ឱ្យ​គូប្រកួត​ខ្លួន​ដោយ​រាំ​ជុំវិញ​គាត់​នៅ ១៨ វិនាទី​ចុងក្រោយ ហើយ​ក្រោយមក​ត្រូវ​ចាប់​ឱប​អបអរ​ជ័យជម្នះ​ដោយ​គ្រូបង្វឹក​ម្នា​ក់នៅ​ជុំវិញ​ស​ង្វៀង​ប្រកួត​។ 

​    ​ប៉ុន្តែ​ក្រោយមក​គណៈកម្មការ​ដាក់​ពិន្ទុ​បាន​កែសម្រួល​ពិន្ទុ​មក ៧-៧ វិញ ជាការ​ដាក់ពិន័យ​កីឡាករ​ម៉ុង​ហ្គោ​លី​ចំពោះ "​ការរត់​គេចខ្លួន​ពេល​កំពុង​ប្រកួត​" ឬ បដិសេធ​ចូល​ប្រកួត​បន្ត​ជាមួយ​គូប្រកួត​។ 

​    ​បន្ទាប់មក ពួកគេ​បាន​បន្ថែម​មួយ​ពិន្ទុ​ទៀត​ដល់​កីឡាករ​អ៊ូ​ស​បេ​គី​ស្ថាន បន្ទាប់ពី​គ្រូបង្វឹក​ម៉ុង​ហ្គោ​លី​តវ៉ា​ការសម្រេចចិត្ត​នេះ តែ​ត្រូវបាន​ជំទាស់​ដោយ​ពួក​គណៈកម្មការ​ដាក់ពិន្ទុ​។​

​    ​ការដក​ពិន្ទុ​នេះ​បានធ្វើឱ្យ​ក្រុម​គ្រូបង្វឹក​ម៉ុង​ហ្គោ​លី​ខឹង​យ៉ាងខ្លាំង​រហូត​នាំគ្នា​ដោះ​សម្លៀកបំពាក់ គប់​ស្បែកជើង​ចោល ដើម្បី​តវ៉ា​ការដាក់​ពិន្ទុ​នេះ​។ 

​    ​គ្រូបង្វឹក Bayaraa បាន​និយាយ​ទាំង​ខឹង​ថា "​អាជ្ញាកណ្តាល​មិនល្អ​ទេ​។ មាន​ប្រជាជន​ម៉ុង​ហ្គោ​លី ៣ លាន​នាក់​រង់ចាំ​មេដាយ​សំរឹទ្ធិ គ្រប់គ្នា​គឺ​រង់ចាំ​មេដាយ​សំរឹទ្ធិ​តែមួយ​គ្រឿង​នេះ​។ ហើយ​ឥឡូវ​? គឺ​គ្មាន​មេដាយ​។ អត្ត​ព​លិ​ក​ម៉ុង​ហ្គោ​លី​តែ​ប៉ុន្មាន​នាក់​ប៉ុណ្ណោះ​បានមក​ទីនេះ​"​។ 

​    ​ក្រុម​សន្តិសុខ​បាន​ចូលមកក្នុង​ការប្រកួត ខណៈដែល​ទស្សនិកជន​បាន​ស្រែកថា "​ម៉ុង​ហ្គោ​លី ម៉ុង​ហ្គោ​លី​"៕

 

adverise with khmeread
ប្រភព៖ Daily Mail

មតិយោបល់