adverise with khmeread 14074931 1099384956815045 1063094324 o

ជិះម៉ូតូបុករថយន្ដត្រង់ចំណុចផ្លូវបំបែកជាបួនបណ្ដាលឱ្យរងការខូចខាតទាំងសងខាង(មានវីដេអូ)

    ភ្នំពេញ ៖ បុរសម្នាក់និងនារីម្នាក់ជិះម៉ូតូម៉ាកហ្វីណូ មួយគ្រឿងឌុបគ្នាដល់ចំណុចផ្លូវបំបែកជាបួនមិនប្រយ័ត្នជ្រុលបុករថយន្ដ HonDa ODYSSEY ចំពីចំហៀងក្បាលរថយន្ដបណ្ដាលឱ្យរងការខូចខាតទាំងសងខាងនិងអ្នកជិះម៉ូតូរងរបួសស្រាល។

    ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង២៣ និង១៥នាទីយប់ថ្ងៃទី២១ ខែសីហា ឆ្នាំ២០១៦ នៅចំណុចផ្លូវបំបែកជាបួន ផ្លូវលេខ៥១ កែងនឹងផ្លូវលេខ២១៤ ក្នុងសង្កាត់បឹងរាំង ខណ្ឌដូនពេញ រាជធានីភ្នំពេញ។

    ប៉ូលិសបានឱ្យដឹងថា នៅមុនពេលកើតហេតុ គេបានឃើញម៉ូតូមួយគ្រឿងម៉ាក ហ្វីណូ ពណ៌ក្រហម ពាក់ស្លាកលេខ ភ្នំពេញ 1BB-1305 ជិះដោយបុរសម្នាក់និងនារីម្នាក់ ធ្វើដំណើរតាមបណ្ដោយផ្លូវលេខ២១៤ ទិសដៅពីលិចទៅកើត។ 

    លុះពេលមកដល់ចំណុចកើតហេតុស្របពេលមានរថយន្ដម៉ាក HonDa ODYSSEY ពណ៌ក្រហម ពាក់ស្លាកលេខ ភ្នំពេញ2V-1080 ធ្វើដំណើរតាមបណ្ដោយផ្លូវលេខ៥១ ទិសដៅពីជើងទៅត្បូងក៏ជ្រុលបុកគ្នាពេញទំហឹងបណ្ដាលឱ្យរថយន្ដនិងម៉ូតូរងការខូខាតទាំងសងខាង ចំម្ចាស់ម៉ូតូទាំងពីរនាក់រងរបួសស្រាល។

    ក្រោយពេលកើតហេតុកម្លាំងសមត្ថកិច្ចមូលដ្ឋានបានចុះដល់កន្លែងកើតហេតុ និងធ្វើការសម្របសម្រួលអស់រយៈពេលជាច្រើនម៉ោងទើបត្រូវគ្នា ដោយភាគីខាងរថយន្ដព្រមសងថ្លៃការខូចខាតទៅឱ្យខាងម៉ូតូចំនួន៥០ដូល្លារដើម្បីបញ្ចប់រឿងនៅកន្លែងកើតហេតុតែម្ដង៕

 

adverise with khmeread

មតិយោបល់