adverise with khmeread Model 1

មូល​ហេតុដែល​ក្មេងប្រុស​អាយុ ១២ ឆ្នាំនេះ​ក្លាយជា​ក្មេងប្រុស​សង្ហា​បំផុត​ក្នុង​ពិភពលោក​តែមួយ​ប៉ព្រិចភ្នែក​

    ​ក្មេងប្រុស​វ័យ ១២ ឆ្នាំ​មកពី​ប្រទេស​អូស្ត្រាលី​ឈ្មោះ William Franklyn-Miller បាន​ត្រូវបាន​ប្រសិទ្ធ​នាម​ថា "​ក្មេងប្រុស​សង្ហា​បំផុត​ក្នុង​ពិភពលោក​"​។​

​    ​រូបភាព​របស់​ក្មេងប្រុស​នេះ​នៅលើ​បណ្ដាញ​សង្គម Instagram បង្ហាញ​ជាមួយនឹង​រូបរាង​សម្បត្តិ​សង្ហា ភ្នែក​ពណ៌​ខៀវ និង​សក់​ស្ទីល​តារា បាន​ទាក់ចិត្ត​នារីៗ​នៅលើ​បណ្ដាញ​សង្គម​មិនតិច​ទេ​។​

​    ​បើ​យោងតាម​គណនី​របស់​ក្មេងប្រុស​រូបនេះ គាត់​គឺជា​តារា​សម្ដែង និង​ជាតា​រា​ម៉ូ​ដែល​មកពី​ទីក្រុង Melbourne ។​

​    ​ថ្មីៗ​នេះ​គាត់​បាន​និយាយ​ទៅកាន់​កម្មវិធី The Today Show ថា ដំបូង​ឡើយ​គាត់​គិតថា​គណនី​របស់គាត់​ត្រូវបាន​គេ Hack នៅពេលដែល​គាត់​ទទួលបាន​អ្នក Followers រាប់រយ​រៀងរាល់ ១ នាទី​។​

​    ​គាត់​បន្ទាប់មក​ទើប​ដឹងថា​មាន​មនុស្ស​ម្នាក់​ក្នុងប្រទេស​ជប៉ុន​បាន​ចុច Share គណនី​របស់គាត់ និង​មាន​អ្នក​ចុច Share តៗ​គ្នាច្រើន​បែបនេះ​ទៅ​។ មកទល់ពេលនេះ​មាន​អ្នក Follow គាត់​រហូតដល់ ១៦២.០០០ នាក់​ហើយ​៕

adverise with khmeread
ប្រភព៖ lollipop

អ្នកនឹងចូលចិត្ត

មតិយោបល់