លោក Lou Pearlman ជាអ្នកបង្កើតក្រុមចម្រៀងល្បីល្បាញ Backstreet Boys និង NSYNC បានស្លាប់ក្នុងគុកនៅវ័យ ៦២ ឆ្នាំ។
យោងតាមទិន្នន័យរបស់ការិយាល័យពន្ធនាគាសហព័ន្ធបង្ហាញថាគាត់ស្លាប់នៅថ្ងៃសោរ៍ ទី២០ សីហា។ មូលហេតុដែលបណ្ដាលឱ្យស្លាប់មិនទាន់ច្បាស់នៅឡើយទេ។
លោក Pearlman ត្រូវបានផ្ដន្ទាទោសពីបទបន្លំពន្ធក្នុងគម្រោង Ponzi ក្នុងចំនួនទឹកប្រាក់ ២៣០ លានដុល្លារតាមរយៈក្រុមហ៊ុន Trans Continental របស់គាត់។ គាត់បានរត់គេចខ្លួនទៅប្រទេសឥណ្ឌូនេស៊ី ប៉ុន្ដែត្រូវបានអាជ្ញាធរចាប់បានក្នុងឆ្នាំ ២០០៧ និងផ្ដន្ទាទោសជាប់គុករយៈពេល ២៥ ឆ្នាំកាលពីឆ្នាំ ២០០៨៕
