adverise with khmeread 14040063 1751031661838893 2969246706333597466 n

ម្ដាយយំឱបសពកូនបីនាក់ ស្លាប់ក្នុងថ្ងៃតែមួយ

    សៀមរាប ៖ សូមរំលឹកថា ស្រុកពួក ជាស្រុកមួយនៅ ភាគខាងលិច ដែលមានចំងាយប្រមាណជា១៦ គីឡូម៉ែត្រ ពីទីប្រជុំជន ក្រុងសៀមរាប។

    ប៉ូលិស បានឱ្យដឹងថា កាលពីថ្ងៃទី២១ ខែសីហា ឆ្នាំ២០១៦កន្លងទៅនៅ វេលាម៉ោង១៦ និង៣០នាទី មានករណី ក្មេងលង់ទឹកស្លាប់ កើតឡើង ត្រង់ចំណុច ប្រឡាយ ទំនប់ថ្នល់ចាស់ ទឹកដីភូមិ ប្រដាក់ឃុំព្រៃជ្រូក ស្រុកពួក ខេត្តសៀមរាប កើតឡើង លើជនរងគ្រោះចំនួន០៥នាក់ (បងប្អូនបង្កើត៤នាក់)។

    នៅថ្ងៃកើតហេតុ ឈ្មោះ កែវពេជ្រ ចរណៃ បានជិះម៉ូតូ ដឹកបងប្អូន ទាំង០៣នាក់ ទៅលេងទឹកកន្លែង កើតហេតុខាងលើ បណ្ដាលឱ្យលង់ទឹកស្លាប់ចំនួន ០៣នាក់ ដែលទឹកមានជំរៅ ៤ម៉ែត្រកន្លះ។

    ប៉ូលិសបន្តថា ក្មេងជនរងគ្រោះដែលជួយសង្រ្គោះបាន២នាក់ មានឈ្មោះ ទី១.ឈ្មោះ កែវពេជ្រ ចរណៃ ភេទស្រី អាយុ១៦ឆ្នាំ មុខរបរ សិស្ស (ជួយសង្គ្រោះបាន) និងទី២.ឈ្មោះ វី វិច្ឆិកា ភេទស្រី អាយុ០៧ឆ្នាំ មុខរបរ សិស្សនៅភូមិជាមួយគ្នា (ជួយសង្រ្គោះបាន) ជនរងគ្រោះ ខាងលើ រស់នៅក្នុងភូមិ ឃុំ សសរស្ដម្ភ ស្រុកពួក ខេត្តសៀមរាប។

    ចំណែកជនរងគ្រោះ៣នាក់ទៀតឈ្មោះ ទី១.ឈ្មោះ កែវពេជ្រ រង្សី ភេទស្រី អាយុ១៤ឆ្នាំ មុខ របរ សិស្ស (ស្លាប់), ២.ឈ្មោះ កែវពេជ្រ រក្សា ភេទស្រី អាយុ០៨ឆ្នាំ មុខរបរ សិស្ស (ស្លាប់) និង ៣.ឈ្មោះកែវពេជ្រ សុវណ្ណបញ្ញា ភេទប្រុស អាយុ០៥ឆ្នាំ មុខរបរ ក្នុងបន្ទុក (ស្លាប់)។

    ប៉ូលិសបន្តទៀតថា ឪពុកជនរងគ្រោះ ឈ្មោះ កែវ ផល្លី អាយុ ៦ឆ្នាំ មុខរបរ ប្រធានមណ្ឌលសុខភាពសសរស្ដម្ភ ម្ដាយឈ្មោះ រត្ន រ៉ាដា អាយុ៤៤ឆ្នាំ មុខរបរលក់ថ្នាំពេទ្យ។

    បច្ចុប្បន្ន សពជនរងគ្រោះបានធ្វើបុណ្យតាមប្រពៃណី៕
 

adverise with khmeread

មតិយោបល់