adverise with khmeread Untitled 1

បិទ​កីឡា​អូឡាំពិក​យប់មិញ​ជាមួយ​ទស្សនី​ភាព​ដ៏​ស្រស់បំព្រង និង​ភាព​ភ្ញាក់ផ្អើល​ដែល​នាយករដ្ឋមន្ត្រី​ជប៉ុន​បញ្ចេញ​យប់មិញ​

    ​អូឡាំពិក​រី​យ៉ូ​បាន​បិទ​បញ្ចប់​យប់​ថ្ងៃអាទិត្យ​ជាមួយនឹង​ទស្សនីយភាព​ក្បួន​ដង្ហែ​បិទ​កម្មវិធី​ដ៏​ស្រស់ត្រកាល និង​នាយករដ្ឋមន្ត្រី​ជប៉ុន​មក​ទទួល​សិទ្ធិ​ធ្វើ​ម្ចាស់ផ្ទះ​បន្ត​នៅ​ឆ្នាំ ២០២០ ក្នុង​ទីក្រុង​តូ​ក្យូ​។​

​    ​ពិធី​បិទ​ព្រឹត្តិការណ៍​អូឡាំពិក​ជាមួយនឹង​ពណ៌​ស្រស់បំព្រង​មាន​រយៈពេល ៣ ម៉ោង​នេះ ធ្វើឡើង​បែប​សិល្បៈ​របស់​ប្រទេស​ប្រេ​ស៊ី​ល និង​ធ្វើឡើង​ក្នុង​កីឡដ្ឋាន Maracana​។​

​    ​ក្នុងពេលដែល​បិទ​កម្មវិធី​នេះ​អ្វីដែល​គួរឱ្យ​ចាប់អារម្មណ៍​គឺ​ក្បូន​ដង្ហែ​របស់​ប្រទេស​ជប៉ុន​ដើម្បី​មក​ទទួល​សិទ្ធិ​បន្ត​នៅ​ឆ្នាំ ២០២០ ដោយ​នាយករដ្ឋមន្ត្រី​ស៊ិន ហ្សូ​អា​បេ ស្លៀកពាក់​ឈុត​ម៉ា​រី​អូ ដ៏​គួរឱ្យ​ចាប់អារម្មណ៍​។​

​    ​អូឡាំពិក​រី​យ៉ូ​បានបញ្ចប់​បន្ទាប់ពី​ធ្វើឡើង ១៦ ថ្ងៃ ដោយមាន​អត្ត​ព​លិ​ក​ចំនួន ១១.៣០៣ នាក់​មកពី ២០៦ ប្រទេស និង​ជនភៀសខ្លួន​មួយក្រុម​ផងដែរ​៕ 

adverise with khmeread
ប្រភព៖ BBC

មតិយោបល់