លោក Stephen Hawking ថ្មីៗនេះបានព្រមានថា ជាតិសាសន៍មនុស្សនឹងជួបគ្រោះថ្នាក់បំផុតក្នុងរយៈពេល ១០០ ទៀតក្នុងប្រវត្តិសាស្ត្ររបស់ខ្លួន និងប្រឈមការតស៊ូដើម្បីជីវិតរស់រាន។
រូបវិទូពោរពេញដោយទ្រឹស្តីរូបនេះបានកំណត់ការស៊ើបការណ៍សម្ងាត់សិប្បនិម្មិត (AI) សង្គ្រាមនុយក្លេអ៊ែរ និង វីរុសបង្កើតឡើងដោយហ្សែន ជាបញ្ហាបង្កើតដោយមនុស្ស ដែលនឹងបង្កការគំរាមកំហែងយ៉ាងច្បាស់ក្រឡែតចំពោះមនុស្សជាតិ។
បុរសវ័យ ៧៤ ឆ្នាំរូបនេះនិយាយថា ខណៈដែលយើងកំពុងអភិវឌ្ឍក្នុងផ្នែកទាំងនេះយ៉ាងលឿន នោះច្បាស់ជានឹងមានអ្វីមួយខុសប្រក្រតីកើតឡើងជាមិនខាន។
យើងកំពុងស្ថិតនៅចំណុចមួយក្នុងប្រវត្តិសាស្ត្រ ជាកន្លែងដែលយើងជាប់ "អន្ទាក់" ដោយសារភាពទំនើបរបស់យើង ខណៈដែលមនុស្សជាតិកំពុងប្រឈមហានិភ័យខ្លាំងឡើងពីការគំរាមកំហែងបង្កឡើងដោយមនុស្ស (នុយក្លេអ៊ែរ...) ប៉ុន្តែពុំមានបច្ចេកវិជ្ជាទំនើបគ្រប់គ្រាន់ដើម្បីបញ្ចៀសផែនដីក្នុងហេតុការណ៍មហន្តរាយណាមួយដែលអាចកើតឡើងជាយថាហេតុ (ករណីអាចម៍ផ្កាយវាយប្រហារ)។
លោកបានព្រមានថា "ទោះបីឱកាសដែលមហន្តរាយបង្កមកលើផែនដីមានទាបក៏ពិតមែន ប៉ុន្តែយូរៗទៅឱកាសទាំងនោះនឹងពូនផ្តុំបន្តិចម្តងៗ និងក្លាយជាការគំរាមកំហែងយ៉ាងពិតប្រាកដនាពេល១០០០ឆ្នាំឬ១០ ពាន់ឆ្នាំខាងមុខ។ នៅគ្រានោះយើងប្រហែលចាកចេញទៅលំហអាកាស និងធ្វើដំណើរទៅរស់នៅលើភពផ្សេងទៀតបាត់ទៅហើយ ដូច្នេះមហន្តរាយលើផែនដី មិនមានន័យថា ជាទីបញ្ចប់នៃមនុស្សជាតិនោះទេ"។
លោកបន្តថា "ទោះយ៉ាងណា យើងនឹងមិនអាចបង្កើតអាណានិគមទ្រទ្រង់ដោយខ្លួនឯងបានយ៉ាងតិចរាប់រយឆ្នាំបន្ទាប់នោះទេ ដូច្នេះយើងត្រូវតែប្រយ័ត្នប្រយែងក្នុងអំឡុងពេលដូចរបៀបនោះ"។
លោកបានបន្ថែមថា មនុស្សពិតជាមានទេពកោសល្យក្នុងការ "សង្គ្រោះពិភពលោក" ទាន់ពេលវេលា និងជំរុញឱ្យអ្នកវិទ្យាសាស្ត្រដូចគ្នាបន្តព្យាយាមបង្កើនភាពទំនើបរឹតតែខ្លាំងក្នុងជំនាញរបស់ខ្លួន។
លោក Hawking និយាយថា "យើងនឹងមិនបញ្ឈប់ការអភិវឌ្ឍឱ្យទំនើប ឬត្រឡប់ថយក្រោយទេ ដូច្នេះយើងត្រូវតែទទួលស្គាល់គ្រោះថ្នាក់ទាំងនោះ និងគ្រប់គ្រងវាឱ្យបានល្អ។ ខ្ញុំជាមនុស្សសុទិដ្ឋិនិយម ហើយខ្ញុំជឿថាយើងអាចធ្វើបាន។ វាជាការសំខាន់ណាស់ដើម្បីធានាថា ការអភិវឌ្ឍបច្ចេកវិជ្ជាទំនើបទាំងនេះនឹងឆ្ពោះទៅរកទិសដៅត្រឹមត្រូវ"៕
