adverise with khmeread Hi res 5039c756f4519b1139cda37dc896f837 crop north

លោក Antonio Conte ចាប់អារម្មណ៍ខ្សែប្រយុទ្ធ Mario Mandzukic

          លោក​ Antonio Conte កំពុង​ស្វែង​រក​ខ្សែប្រយុទ្ធ​ម្នាក់បន្ទាប់ពីខកខាន​មិន​ផ្ទេរ​ខ្សែ​ប្រយុទ្ធ Romelu Lukaku ដែលសុខចិត្តនៅ​បន្ត​អនាគតជាមួយ Everton ។ បន្ទាប់ពី​ធ្វើ​មិន​បាន​ល្អ​កាល​ពីរដូវ​កាល​មុន Chelsea កំពុង​តែ​អន្ទះសា​ចង់​បាន ខ្សែប្រយុទ្ធ​ឆ្នើម​​ដែល​អាចរក​គ្រាប់​បាល់​និងជួយ​ជំរុញក្រុមឲ្យឡើង​មក​ប្រកួ​ត​ប្រជែង​យក​ពាន​ក្រ​បខណ្ឌ PL។

          គ្រូបង្វឹក​របស់ក្រុម​តោខៀវរូបនេះ​គ្រោងនឹង​ទាក់ទង​ផ្ទេរ​ខ្សែ​ប្រយុទ្ធ​ Mario Mandzukic ពីក្លឹប​​ Juventus។ Mario វ័យ៣០​ឆ្នាំទើបតែបង្ហាញមុខជា​មួយ​ Juventus បាន​មួយរដូវ​កាល​ប៉ុណ្ណោះ បន្ទាប់ពី​ផ្ទេរ​មក​ពី​ក្លឹប​​ Atletico Madrid ក្នុងតម្លៃ​១៦​លានផោន​។

          កីឡាករ​អន្តរជាតិ​ក្រូអាតរូបនេះនឹងមាន​តម្លៃ​ប្រហែល​២៥​លានផោន គឺ​ស្នើនឹងមួយភាគបីនៃតម្លៃ​ដែល​កំពុង​ជជែក​ដើម្បីផ្ទេរ​ Lukaku ចេញពីពហុកីឡា​ដ្ឋាន Goodison Park ៕

adverise with khmeread
ប្រភព៖ Mirror

មតិយោបល់