adverise with khmeread 14060269 279745682406552 541218405 o

ជាលើកទី២ហើយ! ដែលឥទ្ធិពលស្រវឹងធ្វើឱ្យបុរសម្នាក់ស្លាប់ របួសធ្ងន់២នាក់ លើស្ពានព្រែកសំរោង

    ភ្នំពេញ ៖ បុរសម្នាក់បានស្លាប់ និងពីរនាក់ទៀតបានរងរបួសធ្ងន់ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នៅវេលាម៉ោង២៣ និង០០យប់ថ្ងៃទី២១ ខែសីហា ឆ្នាំ២០១៦នៅចំណុចរង្វង់មូលស្ពានព្រែកសំរោងស្ថិតក្នុងទឹកដី សង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។

    តាមសាក្សី បានឱ្យដឹងថាមុនពេលមានគ្រោះថ្នាក់នេះកើតឡើងគេ បានគេបានឃើញបុរស់៣នាក់ជិះម៉ូតូមួយគ្រឿងម៉ាកឡេតពណ័សរ ដោយបើកបរចេញពីតាខ្មៅ ហើយមកឆ្លងស្ពានព្រែកសំរោងទិសដៅឆ្ពោះមកព្រែកថ្មីក្នុងល្បឿនលឿនដូចហោះ។

    សាក្សីបានបន្តថា នៅពេលបើកបរដល់គល់ស្ពានម៉ូតូពុំបានបន្ថយល្បឿនបោះទេ គឺបោះពួយទៅបុករង្វង់មូលគល់ស្ពានយ៉ាងពេញទំហឹង បណ្តាលឱ្យ បុរសម្នាក់បានបាក់ករស្លាប់ភ្លាមៗ ដោយឡែកបុរសពីរនាក់ទៀត បានរងរបួសយ៉ាងធ្ងន់ធ្ងរ និងត្រូវបានដឹកយកទៅធ្វើការសង្រ្គោះនៅមន្ទីរពេទ្យ ដែលក្នុងនោះមានជនរងគ្រោះម្នាក់ក្នុងចំណោមអ្នករងគ្រោះទាំងពីរអាចជួបគ្រោះថ្នាក់ដល់ជីវិត។

    ប៉ូលិសបានឱ្យដឹងថាជនរងគ្រោះដែលគ្រោះថ្នាក់ដល់ជីវិតឈ្មោះ ប៊ុត ប៊ុនហេង ភេទប្រុសអាយុ៣៤ឆ្នាំ មានទីលំនៅភូមិព្រែកថ្មី សង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ដែលមានកូនក្នុងបន្ទុកចំនួន២នាក់។ ដោយឡែកអ្នករងរបួសពីនាក់ទៀតសុទ្ធសឹងជាអ្នករស់នៅព្រែកថ្មីដូចគ្នាដែលពួកគេមានក្លឹនស្រាទៀតផង។

    ប៉ូលិសបន្តថា នេះជាលើកទី២ហើយ ដែលនៅទីតាំងកើតហេតុជួបគ្រោះថ្នាក់ចរាចរណ៍ដែលកាលពីឆ្នាំទៅមានរថយន្តបីគ្រឿង បានបើកប្រដេញគ្នាចុះពីលើស្ពានបានបុកចំទីតាំងដដែលបណ្តាលឱ្យរថយន្តខូចខាតទាំងអស់ហើយអ្នកបើកបរសុទ្ធតែស្រវឹង៕

adverise with khmeread

មតិយោបល់