C1 1067533 160821123301 620x413

ថៃ​ជួសជុល​ប្រាសាទបុរាណ​ខ្មែរ​ចំណាស់ ៨០០​ឆ្នាំ​មួយ​រួចរាល់​ត្រៀម​បែ្រ​ក្លាយទៅជា​តំបន់​ទាក់ទាញ​ទេសចរណ៍​ថ្មី​មួយទៀត​

​    ​ការស្តារ​និង​ជួសជុល​ឡើងវិញ​នូវ​ប្រាសាទខ្មែរ​ចំណាស់ ៨០០ ឆ្នាំ​ក្នុងស្រុក​ខន​បុរី ខេត្ត​ណា​ខន​រ៉ា​ច់​ឆា​សី​ម៉ា ភាគ​ឦសាន​ប្រទេស​បានបញ្ចប់​រួចរាល់​ជា​ស្ថាពរ និង​រំពឹង​ក្លាយជា​គោលដៅ​ទាក់ទាញ​ទេសចរណ៍​ថ្មី​មួយទៀត​។ នេះ​បើតាម​វេ​ប​សាយ​បាងកក​ប៉ុស្តិ៍​ចេញផ្សាយ​កាលពី​ថ្ងៃអាទិត្យ​។ 

​    ​លោក Somchart Dejdon អភិបាលស្រុក​ខន​បុរី បាន​ចុះ​ត្រួតពិនិត្យ​កាលពី​ព្រឹក​ថ្ងៃអាទិត្យ​នៅ​ទីតាំង​ប្រាសាទបុរាណ​នៅ​ស្រុក​ខន​បុរី ដែលមាន​ទីតាំងនៅ​តំបន់​ខន​បុរី​តៃ បន្ទាប់ពី​ការជួសជុល​បានបញ្ចប់​សព្វគ្រប់​។ 

​    ​ការស្តារ​និង​ជួសជុល​នេះ​ធ្វើឡើង​កាលពី​ខែវិច្ឆិកា ២០១៥ ជាមួយ​កញ្ចប់​ទឹកប្រាក់​ចំនួន ៨,១ លាន​បាត ដែល​លៃលក​ទុក​ជូន​ដោយ​នាយកដ្ឋាន​វិចិត្រសិល្បៈ​ថៃ​។ 

​    ​លោក Somchart និយាយថា ប្រជាជន​ក្នុង​តំបន់​នេះ​ចាត់ទុក​ប្រាសាទ​ខន​បុរី​ជា​និមិត្តរូប​នៃ​ស្រុក​ខន​បុរី​។ លោក​ជឿថា ប្រាសាទ​នេះ​នឹង​ក្លាយជា​តំបន់​ទាក់ទាញ​ទេសចរណ៍​ថ្មី​មួយ​។ ប្រជាជន​និង​អាជ្ញាធរ​បាន​ត្រៀម​អគារ​និង​ទីតាំង​រួចរាល់​អស់ហើយ​សម្រាប់​ភ្ញៀវទេសចរ​៕ 

ប្រភព៖ បាងកកប៉ុស្តិ៍

មតិយោបល់