សិស្សដែលសន្លប់ដឹកទៅពេទ្យ ត្រឡប់មកវិញហើយតែប្រឡងក្រោមដើមឈើម្នាក់ឯង

    នៅថ្ងៃទី២២ ខែសីហា ឆ្នាំ២០១៦ នៅមណ្ឌលអនុវិទ្យាល័យកម្មករ ខេត្តព្រះសីហនុ សិស្សស្រី ឈ្មោះ អ៊ុំ លកិ្ខណា បន្ទប់លេខ ២០ លេខតុ៤៨០ ខ្យល់គ ត្រូវបានដឹកបញ្ជូនទៅមន្ទីរពេទ្យខេត្ត។

    ប៉ុន្តែឥឡូវនាងបានត្រឡប់មកប្រឡងវិញហើយនៅម៉ោងបាយថ្ងៃត្រង់ ប៉ុន្តែប្រឡងនៅក្រៅថ្នាក់ក្រោមដើមឈើ។

    តាមដំណឹងពីសិស្សប្រឡងបាក់ឌុបឆ្នាំនេះបានឱ្យដឹងថា បរិយាកាសប្រឡងមានសភាពតឹងសឹងតែខ្លាំងជាងរាល់ឆ្នាំទៅទៀត​ ដោយបេក្ខជនប្រឡងខ្លះសូម្បីតែងាកឆ្វេងស្តាំក៏មិនហ៊ានងាកដែរ និងខ្លះទៀតខ្យល់គក៏មាន។ ប៉ុន្តែក៏មានករណីចាប់ព្រីយ៉ុងជាច្រើនដែរ
ហើយសូម្បីនាឡិកា ទូរស័ព្ទទំនើបក៏មិនអនុញ្ញាតឱ្យចូលបន្ទប់ប្រឡងដែរ៕

adverise with khmeread