រៀបអន្ទាក់បីថ្ងៃទម្រាំចាប់បានជនឆបោកតាមប្រព័ន្ធវីង

        ភ្នំពេញ ៖ កម្លាំងកងរាជអាវុធហត្ថ ខណ្ឌច្បារអំពៅបានរៀបអន្ទាក់ឃាត់ខ្លួនជនកំហូចពីរនាក់ដែលពូកែឆរបោកលុយគេជាច្រើននាក់តាមប្រព័ន្ធវីងជាញឹកញាប់កាលពីល្ងាចថ្ងៃទី២១សីហាឆ្នាំ២០១៦នៅចំណុច មុខសាលាបឋមសិក្សារច្បារអំពៅទី១ ភូមិដើមអំពិល សង្កាត់ច្បារអំពៅ១ខណ្ឌច្បារអំពៅរាជធានីបន្ទាប់ពីមានពាក្យបណ្ដឹងរបស់ជនរងគ្រោះដែលធ្លាប់អស់ប្រាក់ក្នុងល្បិចកលទុច្ចរិតនោះរួចមក។

    
មន្ត្រីកងរាជអាវុធហត្ថរាជធានីបានឱ្យដឹងនៅវេលាម៉ោង១១និង៤០នាទីថ្ងៃទី២២សីហាថាជនកំហូចទាំង០២នាក់ដែលកម្លាំងអាវុធហត្ថខណ្ឌច្បារអំពៅចាប់ខ្លួនបានភ្មាមៗនោះជាមុខសញ្ញាចាស់ធ្លាប់ធ្វើសកម្មភាពច្រើនដងហើយដែលប្រើលិ្បចកលទុច្ចរិតក្នុងការឆរបោកលុយ ពីជនរងគ្រោះមិនតិចនាក់នោះទេ។

    ប្រភពបន្តថាពួកគេទាំង២នាក់មានឈ្មោះទី១.ឈ្មោះ សាន ពៅ ភេទ ប្រុស អាយុ ២៦ឆ្នាំមុខរបរ កម្មករសំណង់ មានទីលំនៅ ផ្ទះជួល ម្តុំលូប្រាំសង្កាត់ស្ទឹងមានជយ ខណ្ឌមានជយ។ ទី២.ឈូក ប៊ុនថន ភេទ ប្រុស អាយុ២៤ឆ្នាំ មុខរបរ មិនពិតប្រាកដ មានទំនៅ ផ្ទះជួល ម្តុំដីថ្មី សង្កាត់ស្ទឹងមានជ័យ​ ខណ្ឌមានជ័យ។
 
    មន្ត្រីអាវុធហត្ថរាជធានីបានបញ្ជាក់ពីដំណើររឿងនោះថាហេតុមុនពេលឃាត់ខ្លួនជនកំហូចទាំង២នាក់ប្រមាណជា០៣ថ្ងៃមុនជនកំហូចបានបន្លំខ្លួនធ្វើជាប្អូនជនរងគ្រោះឈ្មោះជូ ភាព ហើយបានទូរស័ព្ទមកសុំលុយជនរងគ្រោះ បានចំនួន៩០ម៉ឺនរៀលដោយឱ្យផ្ញើតាមវីងដើម្បីឱ្យថ្លៃពេទ្យព្រោះមានគ្រោះថ្នាក់។ ដោយភាពស្លន់ស្លោរ​ និងមិនបានគិតវែងឆ្ងាយជនរងគ្រោះវេលុយឱ្យតែម្តង។ លុះមកដល់ថ្ងៃទី ២១ សីហា ២០១៦ ជនសង្ស័យខាងលើក៏បានតេ មកជនរងគ្រោះដើម្បីសុំលុយចំនួន២០០ ដុល្លារបន្ថែមទៀត ដោយអោយផ្ញើតាមវីងដដែល។ 

    ដោយការសង្ស័យពីព្រោះកន្លងមកជនរងគ្រោះបានផ្ញើរតាមឡានតាក់ស៊ីនោះក៍ទូរស័ព្ទរាយការណ៍មកសមត្ថកិច្ច អាវុធហត្ថខណ្ឌច្បារអំពៅអំពីហេតុការណ៍នោះ។ 

    បន្ទាប់មកកម្លាំងអាវុធហត្ថបានចាត់វិធានការណ៍រៀបចំអន្ទាក់រហូត ឃាត់ខ្លួនជនកំហូចទាំងពីរនាក់ពេលទៅបើកលុយវីងនៅចំណុចខាងលើនោះតែម្តង៕

adverise with khmeread