adverise with khmeread Daniel sturridge jurgen klopp liverpool southampton 3384220

Sturridge នឹងមិន​អាច​វិល​ត្រឡប់មក​ដោះស្រាយ​វិបត្តិ​រក​គ្រាប់​បាល់​របស់​ក្រុម Liverpool បានឡើយ​

​ខ្សែប្រយុទ្ធ​អន្តរជាតិ​អង់គ្លេស Daniel Sturridge ត្រូវគេ​រំពឹងថា​នឹង​អាច​វិលត្រឡប់​មកវិញ​ដើម្បី​ចូលរួម​ការប្រកួត​ខាប់​ក្នុងស្រុក Capital One Cup វគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ​ជើង​ទីមួយ​ជាមួយ​ក្រុម Stoke City ប៉ុន្តែ​ផ្ទុយ​មកវិញ​គាត់​នឹងត្រូវ​ខកខាន​សម្រាប់​ការប្រកួត​ក្នុង​យប់​ថ្ងៃ​អង្គារ​នេះ​ទៅវិញ​។ 

​ក្រោម​ការដឹកនាំ​របស់​លោក Jurgen Klopp ក្រុម Liverpool អា​ចរក​គ្រាប់​បាល់​ត្រឹមតែ ២២​គ្រាប់ ប៉ុណ្ណោះ​ក្នុងការ​ប្រកួត​ចំនួន ២០​ដង ក្នុង​លី​ក​។ នេះ​គឺ​ស្ថិតិ​ដ៏​ទាប​បំផុត​ក្នុង​ប្រវត្តិសាស្ត្រ​របស់​ពួកគេ ខណៈដែល​ក្រុម​ហង្ស​ក្រហម​នៅតែមាន​ក្តី​ព្រួយបារម្ភ​ដោយ​កីឡាករ​ខ្សែប្រយុទ្ធ​សំខាន់ Daniel Sturridge នៅតែ​មិនអាច​វិលត្រឡប់​មកជួយ​ក្រុម​នា​ដើមឆ្នាំ​នេះ​។​

​បច្ចុប្បន្ន​ក្រុម​ហង្ស​ក្រហម LIverpool បានដាក់​កីឡាករ Christian Benteke ជា​ខ្សែប្រយុទ្ធ​ជម្រើស​ដំបូង​ដើម្បី​ជំនួស​តំណែង​កីឡាករ Daniel Sturridge ខណៈ​កីឡាករ Divock Origi និង Danny Ings ស្ថិតនៅ​ជា​កីឡា​បម្រុង​៕ 

adverise with khmeread
ប្រភព៖ ដឺសាន់

មតិយោបល់