adverise with khmeread 14107891 672839676205071 4550493724117944617 o

ក្រសួងមហាផ្ទៃ ប្រគល់រថយន្តពន្លត់អគ្គិភ័យថែមចំនួន១គ្រឿងទៀតទៅអធិការដ្ឋានស្រុកកោះសូទិន

    កំពង់ចាម ៖ ស្នងការនគរបាលខេត្តកំពង់ចាម បានធ្វើពិធីប្រគល់រថយន្តពន្លត់អគ្គិភ័យចំនួន១គ្រឿង ដែលជាអំណោយក្រសួងមហាផ្ទៃ ជូនដល់អធិការដ្ឋានស្រុកកោះសូទិន ខេត្តកំពង់ចាម នៅព្រឹកថ្ងៃទី២២ ខែសីហា ឆ្នាំ២០១៦។

    លោកស្នងការបានថ្លែងអំណរគុណដល់លោក ផេន សុផល អភិបាលស្រុកកោះសូទិន ដែលតែងតែយកចឹត្តទុកដាក់ និងឧបត្ថម្ភទាំងស្មារតី និងសម្ភារៈដល់កម្លាំងនគរបាលស្រុកកោះសូទិន ក្នុងរយៈពេលកន្លងមក។

    សូមបញ្ជាក់ជូនថា រថយន្តនេះជារថយន្តទី៨ដែលស្នងការដ្ឋានបានទទួលពីក្រសួងមហាផ្ទៃ និងបានដាក់ពង្រាយនៅគ្រប់ស្រុកទាំងអស់ ក្នុងខេត្តកំពង់ចាម។

adverise with khmeread

មតិយោបល់