adverise with khmeread 14079891 613101498864683 3130425357068167395 n

ឆក់បានច្រើនដងមិនដែលអីផង!​ ចង្រៃអីលើកនេះមកជាប់អន្ទាក់អាវុធហត្ថ

    ភ្នំពេញ ៖ កម្លាំងអាវុធហត្ថខណ្ឌដូនពេញ បានរាយអន្ទាក់ បង្រ្កាបនិងឃាត់ខ្លួនជនសង្ស័យ០៤នាក់ ពាក់ព័ន្ធករណី ឆក់កាបូបតាមដងផ្លូវ បន្ទាប់ពីក្រុមនេះ ចេះតែលួចធ្វើសកម្មភាពឆក់ជាញឹកញាប់កន្លងមក។ 

    ប៉ូលិសបានប្រាប់ឱ្យដឹងថា ជនសង្សយទី១.ឈ្មោះ ចេង សាឡាំង ភេទប្រុស អាយុ១៦ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅផ្ទះលេខ២២ ផ្លូវកម្ពុជាក្រោម ខណ្ឌ៧មករា (ជាអ្នកឆក់ផ្ទាល់ ធ្លាប់ឆក់បានចំនួន០៨លើក), ២.ឈ្មោះ ពាន ភារុណ ភេទប្រុស អាយុ១៤ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅផ្ទះបុរីកីឡា ជាន់ទី៥ អាគារទី៨ ក្រុម១២ សង្កាត់វាលវង់ ខណ្ឌ៧មករា (ជាអ្នកបើកម៉ូតូ ធ្លាប់ឆក់បានចំនួន០៤លើក), ៣.ឈ្មោះ លាភ ប៊ុនហេង ភេទប្រុស អាយុ១៨ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅប្លុកផ្សារអូឡាំពិក ខណ្ឌចំការមន (ជាអ្នកបើកម៉ូតូបិទគូថ) និង៤.ឈ្មោះ ស្រ៊ាន គីមឡាង ភេទស្រី អាយុ១៦ឆ្នាំ មុខរបរសិស្សសាលាលិបឃុន ថ្នាក់ទី៨ ស្នាក់នៅផ្ទះជួលម្តុំសាលាសន្ធរមុខ(ជាអ្នកចូលរួមបិទគូថ)។

    ប៉ូលិសបន្តថា រយៈកាលកន្លងមក អាវុធហត្ថរាជធានីភ្នំពេញបានធ្វើការបង្ក្រាប ករណីឆក់កាបូប និងទូរស័ព្ទជាបន្តបន្ទាប់ជាច្រើន ប៉ុន្តែនៅតែមានសកម្មភាពឆក់មួយចំនួនកើតឡើងនៅកន្លែងស្ងាត់ កម្លាំងអាវុធហត្ថរាជធានីភ្នំពេញ បានចាត់វិធានការ រាយអន្ទាក់ ពួនស្ទាក់ទាំងយប់ទាំងថ្ងៃ។ 

    ហើយនៅវេលាម៉ោង០១ និង០៥នាទី យប់ថ្ងៃទី២១ ឈានចូលថ្ងៃទី២២ សីហា ២០១៦ ចំនុចផ្លូវ១០៦កែងមុនីវង្ស សង្កាត់វត្តភ្នំ មានក្រុមចោរមួយក្រុម បានធ្វើសកម្មភាពឆក់កាបូបពីជនរងគ្រោះម្នាក់ឈ្មោះ ហឹម រ៉ទីយ៉ាស់ ជនជាតិខ្មែរឥស្លាម ភេទស្រី អាយុ២៧ឆ្នាំ មុខរបរបុគ្គលិកផ្នែកអនាមយ នៅផ្សារសុរិយាម៉ល ខណៈនាងជិះម៉ូតូម្នាក់ឯង បណ្តាលឱ្យដួលម៉ូតូហើមមុខ និងប៉ោងភ្នែកខាងឆ្វេង ហើយក៏ត្រូវបានកម្លាំងអាវុធហត្ថ ស្ទាក់ចាប់បានជាបន្តបន្ទាប់ភ្លាមៗផងដែរ។

    បច្ចុប្បន្ន ជនសង្ស័យខាងលើត្រូវបានកសាងសំណុំរឿង តាមនីតិវិធី៕

adverise with khmeread

មតិយោបល់