ប្ដីប្រពន្ធតៃវ៉ាន់នាង Ruby Lin និងលោក Wallace Huo ទើបតែបានរៀបការនៅកោះបាលីក្នុងខែកក្កដាថ្មីៗនេះទេ ប៉ុន្ដែឥឡូវអ្នកគាំទ្រកំពុងរង់ចាំតាមដានកូនរបស់ពួកគេបន្តវិញម្តង។
តួសម្ដែងនេះថ្មីៗនេះបានចែករំលែករូបភាពមួយលើបណ្ដាញសង្គម Weibo របស់នាងដោយបង្ហាញពីប្រអប់ម្ហូបសុទ្ធតែសាច់ ដែលស្មើនឹង ៩ ប្រអប់។
នាងបានសរសេរនៅលើបណ្ដញសង្គមរបស់នាងថា "តើនេះចាត់ថាជាអាហារមួយពេល ឬ...ពិតជាសំណាងពេកហើយ"។
អ្នកលេងអ៊ីនធឺណេតភ្លាមៗគិតថា ចំណង់អាហាររបស់នាងគឺដោយសារកូនក្នុងផ្ទៃរបស់នាងហើយ៕
