មានករណីបង្ក្រាបការជួញដូរគ្រឿងញៀននៅខេត្តព្រះសីហនុ

    ព្រះសីហនុ ៖ កម្លាំងជំនាញខេត្តព្រះសីហនុ ចុះបង្ក្រាបករណីជួញដូរ កាន់កាប់ រក្សាទុកគ្រឿងញៀន ០១ករណី​ នៅថ្ងៃទី២១ សីហា ឆ្នាំ២០១៦ វេលាម៉ោង២២ និង០៥នាទី នៅចំណុចក្រុមទី៩ ភូមិ៤ សង្កាត់៤ ក្រុងព្រះសីហនុ។ 

    ប៉ូលិសនិយាយថា ជនសង្ស័យដែលឃាត់ខ្លួន ឈ្មោះ ង៉ែត សុវណ្ណ ភេទប្រុស អាយុ៤៦ឆ្នាំ មានទីលំនៅក្រុមទី១៧ ភូមិ២ សង្កាត់លេខ៣ ក្រុងព្រះសីហនុ។

    ប៉ូលិសបន្តថា វត្ថុតាងដែលបានដកហូតមាន ថ្នាំញៀនមេតំហ្វេតាមីន ចំនួន១៩កញ្ចប់ ស្មើនឹង ២២,៦ក្រាម, ម្សៅក្រាម ចំនួន៦កញ្ចប់ ស្មើនឹង៩,១ក្រាម និងជញ្ជីងថ្លឹងថ្នាំញៀន ចំនួន ០២គ្រឿង លុយ១៩០.០០០រៀល។

    ករណីនេះកម្លាំងជំនាញកំពុងបន្តតាមនីតិវិធី៕

14046076 1082489291842391 9063159149382473879 n
adverise with khmeread