adverise with khmeread Untitled 1

អ្នកប្រាជ្ញ​ដែល​រកឃើញ​ឱសថ​ព្យាបាល​ជំងឺ​អុតធំ​ទទួលមរណភាព​

    ​វេជ្ជបណ្ឌិត និង អ្នកសិក្សា​រោគ​រា​ត្បា​ត​សញ្ជាតិ​អាមេរិក លោក Donald Henderson ជា​អ្នក​ដែល​បាន​ដឹកនាំ​យុទ្ធនាការ​ក្នុងការ​លុបបំបាត់​ជំងឺ​អុច​ធំ​ដោយ​ជោគជ័យ​បាន​ស្លាប់​នៅ​វ័យ ៨៧ ឆ្នាំ​។​

​    ​លោក​បានទទួល​ការ​សាទរ​ចំពោះ​ការរកឃើញ​ថ្នាំ​វ៉ាក់សាំង​សម្រាប់​ព្យាបាល​ជំងឺ​អុច​ធំ​ក្នុង​ទស្សវត្ស​ទី ៦០ និង ៧០ ប៉ុន្ដែ​បាន​ស្លាប់​ជំងឺ​ជាច្រើន​ក្រោយ​រងរបួស​បាក់​ចង្កេះ​ធ្ងន់ធ្ងរ​។​

​    ​ជំងឺ​កាច​សាហាវ​បំផុត​របស់​ពិភពលោក​នេះ​បានសម្លាប់​មនុស្ស​រង្គាល​រាប់លាន​នាក់​ត្រឹម​តែមួយ​សតវត្ស​ប៉ុណ្ណោះ​។​

​    ​ក្រៅពី​ភាពឈឺចាប់​បំផុត​ដោយសារ​ជំងឺ​នេះ វា​ក៏​បណ្ដាលឱ្យ​កើត​ដំបៅ​លើ​មុខ និង​រាងកាយ​ផងដែរ​។ នៅពេល​ផ្ទុះ​ជំងឺ​នេះ​វា​បានសម្លាប់​រាល់​អ្នក​កើត​អុច​ធំ​ម្នាក់​ក្នុងចំណោម​បីនាក់​។​

​    ​ជំងឺ​អុច​ធំ​ត្រូវ​បានប្រកាស​លុបបំបាត់​ទាំងស្រុង​ក្នុង​ឆ្នាំ ១៩៨០៕

adverise with khmeread
ប្រភព៖ BBC

មតិយោបល់