adverise with khmeread Untitled 2

Johnson Lee នៅតែឆ្លៀតឱកាស ទោះបីដឹងថា Mandy មានមិត្តប្រុសហើយក៏ដោយ

          តារា​ភាព​យន្ត Johnson Lee និងតារាស្រី Mandy Wong​ កំពុង​ឃោសនា​ភាព​យន្តភាគ​រឿង “Daddy Dearest” ហើយ​ Johnson បាន​ព្យាយាម​ថើប Mandy ខណៈ​ពេលលេង​ហ្គេម​ជាមួយគ្នា ប៉ុន្តែ​នាងបាន​យក​ដៃ​មកបាំង​។

          បន្ទាប់ពី​កម្មវិធី​លេងហ្គេមនេះ Johnson បានសារភាពថា លោក​ចាប់អារម្ម​ណ៍​នឹង Mandy ប៉ុន្តែ​គួ​រឲ្យ​ស្តាយនាងមាន​ម្ចាស់បេះដូងរួចហើយ។ Johnson មិន​បារម្ភអំពីការប្រច័ណ្ឌពីមិត្តប្រុស​របស់នាង​ទេ ខណៈ​ពេល Mandy បញ្ជាក់ថា មិត្ត​ប្រុស​របស់នាង​មានការជឿជាក់លើ​នាងទាំងស្រុង៕

adverise with khmeread

មតិយោបល់