adverise with khmeread Moon and philip

Moon Lau និង Philip Ng ញ៉ែគ្នានៅកម្មវិធីឃោសនាភាពយន្តថ្មី

          តារា​ស្រី Moon Lau និង​តារាភាពយន្ត Philip Ng បានបង្ហាញមុខក្នុងកម្ម​វិធី​ឃោសនា​សម្រាប់​ភាព​យន្ត​ភាគល្បីរឿង “A Fist Within Four Walls” របស់​ទូរទ​ស្សន៍ TVB ។ អ្នក​ទាំង​ពីរ​បាន​បង្ហាញ​មុខ​ដោយ​ស្លៀក​ពាក់​ដូចគ្នា​ហើយ​ Philip ថែមទាំង​បាន​ចាប់លើ​កបី​ Moon នៅ​ក្នុងកម្មវិធីនោះផងដែរ។

          អំឡុង​បទសម្ភាស​ជាមួយនឹង​បណ្តាញព័ត៌មាន អ្នក​កាសែត​បាន​សួរនាំ​ទាក់​ទង​នឹងសម្លៀកបំពាក់​ម៉េចក៏ស៊ីគ្នាម៉្លេះ Philip បាន​និយាយ​បែប​កំប្លែង​ថា លោក​មាន​តែ​អាវពណ៌ខៀវនិងក្រហម​ប៉ុណ្ណោះនៅផ្ទះ។ បន្ទាប់មក Moon បាន​និយាយថា “អ្វីដែល​គាត់និយាយ​គឺ​មិនពិតទេ”។ នាងថែមទាំងបាននិយាយថា ពួកគេទាំងពីរ​បាន​កសាងចំណាប់អារម្មណ៍លើ​គ្នាទៅវិញទៅមក បន្ទាប់ពី​ធ្វើ​ការ​ងារជាមួយគ្នា​ច្រើន​ខែមកនេះ។

          នៅពេល​សួរ​ថា តើអ្នកទាំងពីរ​មាន​ស្នេហានឹងគ្នាមែនទេ? Philip អះអាងថា ពួកគេគ្មានទំនាក់ទំនងស្នេហាទេ។ Philip បាននិយាយថា “យើងគ្រាន់តែជា​មិត្ត​ភក្តិ​ជិតស្និទ្ធ​។ ខ្ញុំមានសំណាងណាស់ដែល​នាងបាន​ជួយណែនាំ​ការងារ​របស់​ទូរទស្សន៍ TVB ណែនាំអាហារ​ឆា្ងញ់ៗនិងជជែកជាមួយខ្ញុំ។ ដូច្នេះខ្ញុំរីករាយ​មែន ទែន”។

          ដោយឡែកនៅពេល​សួរថា តើមាន​នឹកគិត​ចង់​បង្កើតចំណងស្នេហ៍​ជាមួយ​ Philip ដែរឬយ៉ាងណា Moon បាន​ប្តូរប្រធានបទ​ ហើយនិយាយថា នាង​កំពុង​ហាត់​ប្រដាល់មួយថៃជាមួយ Stephanie Ho និង Jeannie Chan ៕

 

adverise with khmeread
ប្រភព៖ Ahmike

មតិយោបល់