adverise with khmeread Lg screen oled 1024x621

LG បង្អួត​ទូរទស្សន៍​ស្តើង​ដូច​ក្រដាស​

​    ​ក្រុមហ៊ុន​កូរ៉េខាងត្បូង LG នឹង​បញ្ចេញ​ទូរទស្សន៍​អេក្រង់​ទំហំ ១៨ អ៊ី​ញ​ស្តើង​បំផុត​ដំបូងបង្អស់​របស់​ពិភពលោក ដែល​អាច​រមូល​ចូលគ្នា​បាន​ដូច​ក្រដាស​កាសែត​អ​ញ្ជឹ​ង​។ 


​    ​ផលិតផល​ស្តើង​ដូច​ក្រដាស​នេះ​ត្រូវបាន​ប្រកាស​ឱ្យដឹង​នៅមុន​ពេល​នៃ​ការតាំងពិព័រណ៍​ផលិតផល​បច្ចេកវិជ្ជា CES នៅ​ទីក្រុង​ឡាស​វេ​ហ្គា​ល​ដែល​គ្រោង​ធ្វើឡើង​ក្នុង​សប្តាហ៍​នេះ​។ 

​     ព័ត៌មាន​លម្អិត​នៃ​ទូរទស្សន៍​អាច​បត់​ចូលគ្នា​បាន​នេះ​មិនទាន់បាន​បញ្ចេញ​ឱ្យដឹង​ទេ ប៉ុន្តែ​ក្រុម​អ្នកជំនាញ​បានលើកឡើង​ថា បច្ចេកវិជ្ជា​នេះ​អាច​នឹងត្រូវ​យកមកប្រើ​នៅលើ Smartphone និង ដាក់​ភ្ជាប់​នៅលើ​កញ្ចក់​កោង​ផ្នែក​ខាងក្នុង​របស់​រថយន្ត​។​

​     ទូរទស្សន៍​ស្តើង​ដូច​ក្រដាស​នេះ​នឹងត្រូវ​បង្ហាញ​ព្រម​ពេល​ជាមួយគ្នា​នឹង​ទូរទស្សន៍ OLED ទំហំ ៦៥ និង ៧៧ អ៊ី​ញ ដែល​បំពាក់​នូវ​បច្ចេកវិជ្ជា HDR (High Dynamic Range)​។ 

​    ​ក្រុមហ៊ុន​និយាយថា ជម្រើស​បច្ចេកវិជ្ជា HDR របស់ខ្លួន​ផ្តល់នូវ​កម្រិត​រូបភាព​ច្បាស់​ស្រដៀង​គ្នា​នឹង Monitor ប្រើ​សម្រាប់​កាត់ត​ភាពយន្ត​ដាក់​បញ្ចាំង​តាម​រោងភាពយន្ត​។ ក្រុមហ៊ុន LG ក៏​នឹង​បង្ហាញ​ទូរទស្សន៍​គំរូ OLED ទំហំ ៥៥ អ៊ី​ញ​ដែលមាន​កម្រាស​ស្តើង​ដូច​ក្រដាស និង​ទូរទស្សន៍​អេក្រង់​កោង​ប្រភេទ OLED ចំនួន​ពីរ​ម៉ូ​ដែល​ផងដែរ ដោយមាន​ទំហំ ៦៥ អ៊ី​ញ និង​៧៧​អ៊ី​ញ​៕ 

adverise with khmeread
ប្រភព៖ ដេលីមែល

មតិយោបល់