adverise with khmeread 14087211 279811545733299 1402376329 o

បុរសម្នាក់ចូលកាប់ស្រ្ដីចំណាស់ម្នាក់ដល់ផ្ទះរងរបួសធ្ងន់គ្រាន់តែចែកចំណីអាហារឱ្យហូបចុក

    កណ្ដាល ៖ មានករណីអំពើហិង្សាដោយចេតនា ដែលកើតឡើងនៅថ្ងៃទី២២ សីហា ឆ្នាំ២០១៦ វេលាម៉ោង១២ និង៣០នាទី រំលងអធ្រាត្រនៅចំណុច ចំណុចផ្ទះជនរងគ្រោះ ភូមិកោះចាស់ឃុំព្រែកស្តី ស្រុកកោះធំ ខេត្តកណ្ដាល។

    ប៉ូលិសនិយាយថា ជនរងគ្រោះ ឈ្មោះ ស្រី សុខវង្ស ភេទស្រី អាយុ៥៦ឆ្នាំ ទីលំនៅភូមិកោះចាស់ ឃុំព្រែកស្ដី ស្រុកកោះធំ ខេត្តកណ្ដាល មុខរបរកសិករ រងរបួសក្បាលផ្នែកខាងក្រោយ ០៣ កន្លែង និងលើភ្នែកខាងឆ្វេង០១កន្លែង។

    រីឯជនសង្ស័យ ឈ្មោះ ឈឹម ឈាង ភេទប្រុស អាយុ៣១ឆ្នាំ មានទីលំនៅភូមិកោះចាស់ ឃុំព្រែកស្ដី ស្រុកកោះធំខេត្តកណ្ដាល មុខរបរ កម្មករ(ឃាត់ខ្លួន)។

    វត្ថុតាងចាប់យកមាន៖ កាំបិតបុ័ងតោ០១ ផ្លែពណ៌ស ដងធ្វើពីឈើ។
    
    ប៉ូលិសបន្តថា​ ជនរងគ្រោះនិងជនសង្ស័យជាមនុស្សរស់នៅជិតខាងគ្នា ហើយមិនដែលមានទំនាស់ទាស់ទែងគ្នាអ្វីឡើយ។ ជនរងគ្រោះ គឺជាមនុស្សមានចិត្តទូលាយ រាល់ពេលមានចំណីអាហារ គឺតែងតែឱ្យទៅជនសង្ស័យហូបចុកជាញឹកញាប់ ប៉ុន្តែជនសង្ស័យមានគំនិតច្រណែន និងជនរងគ្រោះ ដោយគិតថាជនរងគ្រោះមើលងាយក្រុមគ្រួសារខ្លួន។ 



    លុះមកដល់វេលាកើតហេតុខាងលើ នៅពេលដែលជនរងគ្រោះកំពុងតែសម្រាក ក្នុងផ្ទះក៏ស្រាប់តែជនសង្ស័យបើកទ្វារ ចូលទៅក្នុងផ្ទះជនរងគ្រោះដោយក្នុងដៃមានកាន់កាំបិតបុ័ង​តោ០១ រួចកាប់ទៅលើជនរងគ្រោះជាច្រើនកាំបិត បណ្តាឱ្យរងរបួសជាទម្ងន់។ 

    ក្រោយពីបានទួលព័ត៌មានពីក្រុមគ្រួសារជនរងគ្រោះ សមត្ថកិច្ចនគរបាលជំនាញស្រុកសហការជាមួយប៉ុស្ដិ៍បានចុះស្រាវជ្រាវ ចាប់ឃាត់ខ្លួនបានជនសង្ស័យនៅវេលាម៉ោង ០៨ និងព្រឹកថ្ងៃដដែល។

    បច្ចុប្បន្ន ជនសង្ស័យ និងវត្ថុតាងត្រូវបានបញ្ជូនមកអធិការដ្ឋាននគរបាលស្រុកកោះធំ ដើម្បីបន្តចាត់ការតាមនីតិវិធី៕

adverise with khmeread

មតិយោបល់