adverise with khmeread 3778df4900000578 3751972 image a 7 1471815607806

ប៉ូលិស​អ៊ីរ៉ាក់​ប្រថុយ​ជីវិត​ចាប់​ក្មេង​ម្នាក់​បម្រុង​បំផ្ទុះ​គ្រាប់បែក​អត្តឃាត​

    ​វីដេអូ​ស្ដែង​មួយ​បាន​ថត​ក្មេង​បំផ្ទុះ​គ្រាប់បែក​អត្តឃាត ISIS ម្នា​ក់វ័យ ១២ ទៅ ១៣ ឆ្នាំ ដែល​ត្រូវ​ប៉ូលិស​អ៊ីរ៉ាក់​ចាប់​ដកហូត​គ្រាប់បែក​ពី​ក្រវាត់​ខ្សែ​ចង្កេះ មុនពេល​វា​បំផ្ទុះ​។​

​    ​ក្មេងប្រុស​នោះ​ដែល​ពាក់អាវ​បាល់ទាត់ Barcelona ជាមួយនឹង​ឈ្មោះ​កីឡាករ Lionel Messi ពីក្រោយ​ខ្នង ត្រូវបាន​រាយការណ៍​ថា​បាន​ស្រែកយំ ខណៈដែល​ក្មេង​នេះ​ត្រូវ​ប៉ូលិស​អ៊ីរ៉ាក់​ចាប់ឃុំខ្លួន​ក្នុង​ទីក្រុង Kirkuk ភាគ​ខាងជើង Baghdad កាលពី​ថ្ងៃអាទិត្យ​ម្សិលមិញ​។​

​    ​ការចាប់ខ្លួន​របស់គាត់​ធ្វើឡើង​មិន​ដល់ ២៤ ម៉ោង​ទេ បន្ទាប់ពី​មាន​ក្មេងប្រុស​ផ្សេងទៀត​បាន​បំផ្ទុះ​គ្រាប់បែក​អត្តឃាត​សម្លាប់​មនុស្ស​យ៉ាងហោចណាស់ ៥១ នាក់ និង​របួស ១០០ នាក់​នៅ​ពិធីមង្គលការ​មួយ​ក្នុងប្រទេស​តួ​ក​គី​។​

​    ​វា​នាំឱ្យមាន​ការបារម្ភ​ថា​កុមារ​ច្រើនឡើង​ត្រូវបាន​ប្រើ​ដោយ​ក្រុម ISIS ដើម្បី​សម្លាប់​រង្គាល​។ ទន្ទឹមនឹងនោះ​ជន​ធ្វើអត្តឃាត​បំផ្ទុះ​គ្រាប់បែក​ពីរ​នាក់​ផ្សេងទៀត​បាន​បំផ្ទុះ​ក្នុង​ទីក្រុង Kirkuk កាលពី​ថ្ងៃអាទិត្យ​ផងដែរ​៕

adverise with khmeread
ប្រភព៖ Daily Mail

មតិយោបល់