adverise with khmeread 14017647 1040120826102832 1919806159 n

រថយន្តទេសចរណ៍ប្រលះម៉ូតូយ៉ាម៉ាហាស៊ីរូសពេញទំហឹងស្លាប់ម្នាក់នៅស្រុកកំពង់រោទ៍

    ស្វាយរៀង ៖ បុរសម្នាក់បានស្លាប់ភ្លាមៗនៅកន្លែងកើតហេតុយ៉ាងអាណោចអធ័មខណៈ ដែលជិះម៉ូតូបុករថយន្តទេសចរណ៍បើកបញ្ច្រាស់ទិសគ្នាកាលពីវេលាម៉ោង៧ និង០៥ នាទីយប់ថ្ងៃទី២១ ខែសីហា ឆ្នាំ២០១៦លើកំណាត់ផ្លូវជាតិលេខ១ ស្ថិតនៅភូមិ ស្វាយតាយាន ឃុំស្វាយតាយាន ស្រុកកំពង់រោទ៍ ខេត្តស្វាយរៀង។

    ប៉ូលិសបានឱ្យដឹងថា ជនរងគ្រោះមានឈ្មោះ ដេត ឆៃរ៉ុង អាយុ១៩ឆ្នាំ មានទីលំនៅភូមិពោធិថ្មី ឃុំស្វាយតាយាន ស្រុកកំពង់រោរន៍។ចំពោះអ្នកបើករថយន្តទេសចរណ៍មិនស្គាល់ឈ្មោះនោះទេ ខណៈនោះបានរត់គេចខ្លួនបន្សល់តែរថយន្តនៅកន្លែងកើតហេតុ។

    តាមសាក្សីនៅកន្លែងកើតហេតុឱ្យដឹងថា មុនដំបូងមានម៉ូតូម៉ាក យ៉ាម៉ាហាស៊ីរូស ពណ៌ខ្មៅ គ្មានស្លាកលេខ បើកបរដោយបុរសម្នាក់មិនពាក់មួកសុវត្ថិភាព ក្នុងទិសដៅពីកើតទៅលិចលុះមកដល់ចំណុចកើតហេតុខាងលើ ក៏មានរថយន្តទេសចរណ៍ម៉ាក ហីយ៉ិនដាយ ពណ៌ក្រហម ស្លាកលេខ ភ្នំពេញ 3B-5166 ទិសដៅផ្ទុយគ្នាពីលិចទៅកើតក៏បុកយ៉ាងពេញទំហឹង បណ្ដាលឱ្យអ្នកបើកម៉ូតូស្លាប់ភ្លាមៗ រីឯអ្នកបើកបររថយន្តទេសចរណ៍បានរត់គេចតែម្ដង។

    ក្រោយកើតហេតុសាកសពជនរងគ្រោះ ត្រូវបានសមត្ថកិច្ចនគរបាលប្រគល់ឱ្យក្រុមគ្រួសារយកធ្វើបុណ្យតាមប្រពណី។រីឯវត្ថុតាងទាំង២គ្រឿងសមត្ថកិច្ចអូសមករក្សាទុកនៅការិយាល័យចរាចរណ៍ខេត្តចាត់ការតាមច្បាប់ខណៈសមត្ថកិច្ចកំពុងវាស់វែងស៊ើបអង្កេត និងរកខាងណាជាអ្នកបង្កហេតុ៕

adverise with khmeread

មតិយោបល់